បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យអុលឡោះសំដែងកំហឹងចំពោះគេវិញ ដ្បិតមានចែងទុកមកថាៈ «អុលឡោះជាអម្ចាស់មានបន្ទូលថា “ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ”។
ពួកចៅហ្វាយ 15:7 - អាល់គីតាប ពេលនោះ លោកសាំសុនពោលទៅពួកគេថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ខ្ញុំមិនអាចនៅស្ងៀមបានទេ គឺខ្ញុំនឹងសងសឹកអ្នករាល់គ្នាជានិច្ច»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាំសុនពោលទៅគេថា៖ «បើអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ខ្ញុំមិនអាចនៅស្ងៀមបានទេ ខ្ញុំនឹងសងសឹកអ្នករាល់គ្នាវិញ នោះទើបខ្ញុំអស់ចិត្ត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកសាំសុនពោលទៅពួកគេថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ខ្ញុំមិនអាចនៅស្ងៀមទេ គឺខ្ញុំនឹងសងសឹកអ្នករាល់គ្នាជានិច្ច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាំសុនក៏និយាយគំនុំដល់គេថា ឯងរាល់គ្នាធ្វើដូច្នេះ អើ មិនអីទេ ចាំមើល ថ្ងៃក្រោយអញនឹងសងសឹកនឹងឯងម្តងវិញជាសំរេច |
បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យអុលឡោះសំដែងកំហឹងចំពោះគេវិញ ដ្បិតមានចែងទុកមកថាៈ «អុលឡោះជាអម្ចាស់មានបន្ទូលថា “ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ”។
ដូច្នេះ រសនៃអុលឡោះតាអាឡាបានមកសណ្ឋិតលើគាត់ ធ្វើឲ្យគាត់មានកម្លាំងខ្លាំងក្លា។ គាត់ចុះទៅក្រុងអាសកាឡូន សម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ ហើយយកសម្លៀកបំពាក់របស់គេមកប្រគល់ឲ្យអស់អ្នកដែលបានបកស្រាយប្រស្នា។ បន្ទាប់មក ដោយខឹងខ្លាំងពេក គាត់ក៏វិលត្រឡប់ទៅផ្ទះឪពុករបស់គាត់វិញ។
ឪពុកម្តាយរបស់លោកសាំសុនមិនបានដឹងថា អុលឡោះតាអាឡាបណ្តាលឲ្យលោកសាំសុនមានចិត្តដូច្នេះ ដើម្បីរកឱកាសបង្កជម្លោះជាមួយជនជាតិភីលីស្ទីន ព្រោះនៅជំនាន់នោះជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រអែល។
ជនជាតិភីលីស្ទីនសួរគ្នាថា តើអ្នកណាធ្វើដូច្នេះ? មានគេប្រាប់ថា៖ «គឺសាំសុន! គាត់ធ្វើបែបនេះមកពីឪពុកក្មេករបស់គាត់ដែលជាអ្នកក្រុងធីមណា បានលើកប្រពន្ធគាត់ទៅឲ្យបុរសជាអ្នកកំដររបស់គាត់»។ ជនជាតិភីលីស្ទីនលើកគ្នាទៅសម្លាប់ស្ត្រីនោះ និងឪពុកនាងដោយដុតទាំងរស់។
គាត់វាយប្រហារពួកគេឲ្យបរាជ័យយ៉ាងដំណំ។ រួចហើយ គាត់ក៏ចេញទៅរស់នៅក្នុងរូងភ្នំអេតាំ។