ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 11:16 - អាល់គីតាប

នៅ​ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ឆ្លង​កាត់​វាល​រហោ‌ស្ថាន​រហូត​ដល់​សមុទ្រ​ក្រហម ហើយ​ក៏​មក​ដល់​កាដែស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​កាល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក សាសន៍​អ៊ីស្រា‌អែល​បាន​ដើរ​កាត់​ទី​រហោ‌ស្ថាន រហូត​ដល់​សមុទ្រ​ក្រហម ហើយ​ក៏​មក​ដល់​កាដេស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ឆ្លង​កាត់​វាល​រហោ‌ស្ថាន​រហូត​ដល់​សមុទ្រ​កក់ ហើយ​ក៏​មក​ដល់​កាដេស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​កាល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​សាសន៍​អ៊ីស្រាអែល​បាន​ដើរ​កាត់​ទី​រហោ‌ស្ថាន​រហូត​ដល់​សមុទ្រ​ក្រហម ហើយ​ក៏​ទៅ​ដល់​កាដេស

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 11:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ហើយ ស្តេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត គឺ​ក្រុង​កាដែស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូ‌រី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។


ពេល​មក​ដល់ ពួក​គេ​ទៅ​ជួប​ម៉ូសា និង​ហារូន ព្រម​ទាំង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល នៅ​កាដេស​ក្នុង​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក​គេ​បាន​រាយ​ការណ៍​ជម្រាប​អ្នក​ទាំង​ពីរ និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ដោយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។


ជន‌ជាតិ​អាម៉ាឡេក និង​ជន‌ជាតិ​កាណាន​រស់​នៅ​តាម​វាល​ទំនាប។ ដូច្នេះ ស្អែក​អ្នក​រាល់​គ្នា​ត្រូវ​បក​ក្រោយ វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ក្រហម​វិញ»។


សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដេស។ សាទី​ម៉ារៀម​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។


ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​នាំ​ក្រុម​ជំអះ​របស់អុលឡោះ‌តាអាឡា ឲ្យ​មក​ស្លាប់​នៅ​វាលរហោ‌ស្ថាន​នេះ ជា​មួយ​ហ្វូង​សត្វ​របស់​ពួក​យើង​ដូច្នេះ?


ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ចេញ​ដំណើរ​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន តម្រង់​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ក្រហម​វិញ”។


អ្នក​រាល់​គ្នា​ក៏​រស់​នៅ​ត្រង់​កាដេស​នោះ អស់​រយៈ​ពេល​ជា​យូរ​ថ្ងៃ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ដំណើរ​នៅ​ក្នុង​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​អ្នក​ចំបាំង​មួយ​ជំនាន់​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ ស្លាប់​អស់​ទៅ។ អ្នក​ទាំង​នោះ​ពុំ​បាន​ស្តាប់​បង្គាប់អុលឡោះ‌តាអាឡា​ទេ អុលឡោះ‌តាអាឡា​ក៏​មាន​បន្ទូល​ទៅ​ពួក​គេ​យ៉ាង​ដាច់​អហង្ការ​ថា មិន​ឲ្យ​ពួក​គេ​ឃើញ​ស្រុក​ដែល​ទ្រង់​សន្យា​ជា​មួយ​បុព្វ‌បុរស​ថា​នឹង​ប្រទាន​មក​ឲ្យ​យើង គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។


«ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​ដណ្តើម យក​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់ ឬ​ទឹក​ដី​របស់​ជន‌ជាតិ​អាំម៉ូន​ទេ។