ក្រោយពេលលោកអប៊ីម៉ាឡេកស្លាប់ផុតទៅ លោកថូឡា ជាកូនរបស់លោកពូវ៉ា និងជាចៅរបស់លោកដូដូ ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានងើបឡើងរំដោះជនជាតិអ៊ីស្រអែល។ គាត់ជាអ្នកស្រុកសាមារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម។
ពួកចៅហ្វាយ 10:2 - អាល់គីតាប គាត់បានគ្រប់គ្រងលើស្រុកអ៊ីស្រអែល អស់រយៈពេលម្ភៃបីឆ្នាំ រួចគាត់ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពរបស់គាត់នៅស្រុកសាមារនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់រយៈពេលម្ភៃបីឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅសាមារនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃបីឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅស្រុកសាមារនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់២៣ឆ្នាំ រួចស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់សាមារនោះ។ |
ក្រោយពេលលោកអប៊ីម៉ាឡេកស្លាប់ផុតទៅ លោកថូឡា ជាកូនរបស់លោកពូវ៉ា និងជាចៅរបស់លោកដូដូ ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានងើបឡើងរំដោះជនជាតិអ៊ីស្រអែល។ គាត់ជាអ្នកស្រុកសាមារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម។
ក្រោយពេលលោកថូឡាស្លាប់ទៅ លោកយ៉ាអៀរ ជាអ្នកស្រុកកាឡាដ បានងើបឡើងគ្រប់គ្រងលើស្រុកអ៊ីស្រអែលអស់រយៈពេលម្ភៃពីរឆ្នាំ។
ជនជាតិអ៊ីស្រអែលរស់នៅក្នុងក្រុងហេសបូន និងក្រុងអារ៉ូអ៊ើរ ព្រមទាំងតំបន់ដែលនៅជុំវិញ និងស្រុកភូមិដែលស្ថិតនៅតាមដងស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំកន្លងមកហើយ ហេតុអ្វីបានជាស្តេចមិនរំដោះយកទឹកដីទាំងនេះ ក្នុងជំនាន់នោះទៅ?