អុលឡោះតាអាឡាអើយ ទ្រង់ពិតជាមើលឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ទ្រង់ប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយមានតែទ្រង់ទេ ដែលមកជួយសង្គ្រោះជនកំព្រា។
បរិទេវ 3:60 - អាល់គីតាប ទ្រង់បានមើលឃើញការសងសឹករបស់ពួកគេ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានឃើញការសងសឹកទាំងប៉ុន្មានរបស់គេ និងអស់ទាំងកិច្ចកលដែលគេធ្វើដល់ទូលបង្គំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានទតឃើញការសងសឹករបស់ពួកគេ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានឃើញការសងសឹកទាំងប៉ុន្មានរបស់គេ នឹងអស់ទាំងកិច្ចកលដែលគេធ្វើដល់ទូលបង្គំដែរ |
អុលឡោះតាអាឡាអើយ ទ្រង់ពិតជាមើលឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ទ្រង់ប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយមានតែទ្រង់ទេ ដែលមកជួយសង្គ្រោះជនកំព្រា។
ឱអុលឡោះតាអាឡាអើយ ទ្រង់ជ្រាបនូវការឃុបឃិតទាំងប៉ុន្មាន ដែលគេចង់ប្រហារជីវិតខ្ញុំ។ សូមកុំអត់ទោសឲ្យពួកគេ សូមកុំលុបអំពើបាបរបស់ពួកគេចេញពី ទ្រង់ឡើយ! សូមឲ្យពួកគេជំពប់ដួលនៅមុខទ្រង់ សូមដាក់ទោសពួកគេ តាមកំហឹងរបស់ទ្រង់។
អុលឡោះតាអាឡាអើយ ទ្រង់បានមើលឃើញពួកគេ សង្កត់សង្កិនខ្ញុំ សូមរកយុត្តិធម៌ឲ្យខ្ញុំផង!
អុលឡោះតាអាឡាអើយ ទ្រង់បានឮពាក្យដែល ពួកគេជេរប្រមាថ ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន ប្រឆាំងនឹងខ្ញុំ។