ជនជាតិអ៊ីស្រអែលឃើញអំណាចដ៏ខ្លាំងពូកែរបស់អុលឡោះតាអាឡា ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាចអុលឡោះតាអាឡា។ ពួកគេជឿលើអុលឡោះតាអាឡា និងម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។
នេហេមា 9:9 - អាល់គីតាប ទ្រង់ឃើញទុក្ខវេទនានៃបុព្វបុរស របស់យើងខ្ញុំនៅស្រុកអេស៊ីប ទ្រង់បានឮសំរែករបស់ពួកគេ នៅក្បែរសមុទ្រក្រហម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានទតឃើញទុក្ខវេទនារបស់បុព្វបុរសយើងខ្ញុំនៅស្រុកអេស៊ីព្ទ ហើយបានឮសម្រែករបស់គេនៅសមុទ្រក្រហម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គទតឃើញទុក្ខវេទនានៃបុព្វបុរស របស់យើងខ្ញុំនៅស្រុកអេស៊ីប ព្រះអង្គបានឮសម្រែករបស់ពួកគេ នៅក្បែរសមុទ្រកក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានទតឃើញសេចក្ដីវេទនារបស់ពួកឰយុកោយើងខ្ញុំ នៅស្រុកអេស៊ីព្ទ ហើយបានឮសំរែក ដែលគេស្រែកនៅត្រង់សមុទ្រក្រហម |
ជនជាតិអ៊ីស្រអែលឃើញអំណាចដ៏ខ្លាំងពូកែរបស់អុលឡោះតាអាឡា ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាចអុលឡោះតាអាឡា។ ពួកគេជឿលើអុលឡោះតាអាឡា និងម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។
ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រអែល ប្រាប់ថា “អុលឡោះតាអាឡាជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប បានបង្ហាញឲ្យខ្ញុំឃើញ។ អុលឡោះមានបន្ទូលថា: យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។
នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
យើងបានឃើញប្រជារាស្ដ្ររបស់យើងរងទុក្ខលំបាកនៅស្រុកអេស៊ីប យើងក៏បានឮសំរែកសោកសៅរបស់គេដែរ យើងចុះមកនេះ ដើម្បីរំដោះពួកគេ។ ចូរមក! យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីបឥឡូវនេះ”។
អុលឡោះមានបន្ទូលទៀតថា “ប៉ុន្តែ យើងនឹងដាក់ទោសប្រជាជាតិ ដែលយកពូជពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ហើយគោរពថ្វាយបង្គំយើងនៅកន្លែងនេះ”។