ជូនជាជំនូនសម្រាប់ការងារនៃដំណាក់របស់អុលឡោះគឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។
នេហេមា 7:71 - អាល់គីតាប មេដឹកនាំរបស់ក្រុមគ្រួសារបានជូនមាសចំនួនពីរម៉ឺនតម្លឹង សម្រាប់ការសង់ម៉ាស្ជិទ ព្រមទាំងប្រាក់ពីរពាន់ពីររយណែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ បានថ្វាយមាស ២០ ០០០ ដារីក និងប្រាក់ ២ ២០០ ម៉ានេ ដាក់ក្នុងឃ្លាំងសម្រាប់ការសាងសង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំរបស់ក្រុមគ្រួសារបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង សម្រាប់ការសង់ព្រះវិហារ ព្រមទាំងប្រាក់ពីរពាន់ពីររយណែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ ក៏ថ្វាយមាស២ម៉ឺនដារីក នឹងប្រាក់២២០០នាលិ ដាក់ក្នុងឃ្លាំងសំរាប់ការ |
ជូនជាជំនូនសម្រាប់ការងារនៃដំណាក់របស់អុលឡោះគឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។
មានមេដឹកនាំក្រុមគ្រួសារមួយចំនួន បានជូនប្រាក់ សម្រាប់ការសង់ម៉ាស្ជិទ។ លោកអភិបាលបានជូនមាសមួយពាន់តម្លឹង សម្រាប់ម៉ាស្ជិទ ព្រមទាំងពែងហាសិប និងសម្លៀកបំពាក់អ៊ីមុាំចំនួនប្រាំរយសាមសិបសម្រាប់។
ប្រជាជនឯទៀតៗបានជូនមាសចំនួនពីរម៉ឺនតម្លឹង ប្រាក់ ពីរពាន់ណែន និងសម្លៀកបំពាក់អ៊ីមុាំហុកសិបប្រាំពីរសម្រាប់។
រីឯអុលឡោះវិញ ទ្រង់មិនរើសមុខមេដឹកនាំឡើយ ហើយទ្រង់ក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតទ្រង់បានបង្កើតពួកគេមកដូចគ្នា។
កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ចិត្តអុលឡោះ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។