ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 4:12 - អាល់គីតាប

ពេល​នោះ ជន‌ជាតិ​យូដា​ដែល​រស់​នៅ​ក្បែរ​ពួក​គេ បាន​នាំ​គ្នា​មក​ប្រាប់​យើង​ដល់​ទៅ​ដប់​ដង​ថា សត្រូវ​លើក​គ្នា​ពី​គ្រប់​ទិស‌ទី​មក​វាយ​ប្រហារ​ពួក​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​សាសន៍​យូដា​ដែល​រស់‌នៅ​ក្បែរ​ពួក‌គេ​មក​ដល់ គេ​ប្រាប់​យើង​ដល់​ទៅដប់​ដង​ថា៖ «គេ​នឹង​ឡើង​មក​ពី​គ្រប់​ទី​កន្លែង​របស់​គេ ដើម្បី​មក​ទាស់​នឹង​ពួក​យើង »។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ជន‌ជាតិ​យូដា​ដែល​រស់​នៅ​ក្បែរ​ពួក​គេ បាន​នាំ​គ្នា​មក​ប្រាប់​យើង​ដល់​ទៅ​ដប់​ដង​ថា សត្រូវ​លើក​គ្នា​ពី​គ្រប់​ទិស‌ទី​មក​វាយ​ប្រហារ​ពួក​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​សាសន៍​យូដា ដែល​មាន​ទី​លំនៅ​នៅ​ជិត​គេ នោះ​ក៏​មក​ពី​គ្រប់​ទី​កន្លែង​របស់​ខ្លួន ប្រាប់​យើង​រាល់​គ្នា​ដល់​ទាំង​១០​ដង​ថា គេ​នឹង​សង្ឃក​មក​លើ​យើង

សូមមើលជំពូក



នេហេមា 4:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​លោក​ឪពុក អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​ដប់​បួន​ឆ្នាំ ដើម្បី​បាន​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឪពុក មក​ធ្វើ​ជា​ភរិយា ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​បាន​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ប៉ុន្តែ លោក​ឪពុក​បាន​ផ្លាស់​ប្តូរ​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ​ដល់​ទៅ​ដប់​ដង។


តែ​ឪពុក​របស់​អូនបាន​កេង​ប្រវ័ញ្ច​បង ដោយ​ផ្លាស់​ប្តូរ​ថ្លៃ​ឈ្នួល​របស់​បង​ដល់​ទៅ​ដប់​ដង។ ក៏​ប៉ុន្តែ អុលឡោះ​មិន​បណ្តោយ​ឲ្យ​គាត់​បោក​ប្រាស់​បង​បាន​ឡើយ។


បច្ចា‌មិត្ត​របស់​ពួក​យើង​ពោល​ថា៖ «ពួក​គេ​មិន​ដឹង​ខ្លួន មិន​ឃើញ​អ្វី​ទាំង​អស់ យើង​នឹង​លប​ចូល​ទៅ​ដល់​កណ្ដាល​ចំណោម​ពួក​គេ ហើយ​សម្លាប់​ពួក​គេ ដើម្បី​បញ្ឈប់​កិច្ចការ​របស់​ពួក​គេ»។


ហេតុ​នេះ ខ្ញុំ​ក៏​ដាក់​ប្រជា‌ជន​តាម​អំបូរ​របស់​ពួក​គេ ឲ្យ​ឈរ​យាម​នៅ​ពី​ក្រោយ​កំពែង ទាំង​កាន់​ដាវ កាន់​លំពែង និង​ធ្នូ។


អស់​លោក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ដប់​ដង​ទៅ​ហើយ តើ​អស់​លោក​មិន​ចេះ​ខ្មាស ដោយ​ធ្វើ​បាប​ខ្ញុំ​បែប​នេះ​ទេ​ឬ?


ពេល​ស្ដេច​សាក​សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្ត‌អាគម និង​ហោរា​ទាំង‌ឡាយ​ក្នុង​ប្រទេស​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។


អ្នក​ទាំង​នេះ​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​យើង ព្រម​ទាំង​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ​ដែល​យើង​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន តែ​ពួក​គេ​បាន​ល្បងល​យើង​ដល់​ទៅ​ដប់​ដង ដោយ​មិន​ព្រម​ស្តាប់​បង្គាប់​យើង។