ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 3:7 - អាល់គីតាប

នៅ​ក្បែរ​នោះ មាន​លោក​មេឡា‌ទា ជា​អ្នក​ស្រុក​គីបៀន លោក​យ៉ាដោន​អ្នក​ស្រុក​ម៉េរូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ពី​ក្រុង​គីបៀន និង​ក្រុង​មីសប៉ា ដែល​ស្ថិត​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​ទេសា‌ភិបាល របស់​អាណា‌ខេត្ត​នៅ​ខាង​លិច​ទន្លេ​អឺប្រាត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ជាប់​នឹងអ្នក​ទាំង​នោះ មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន និង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន និង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​ចៅ‌ហ្វាយ​ខេត្ត នៅ​ខាង​នាយ​ទន្លេ បាន​ជួស‌ជុល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ក្បែរ​នោះ មាន​លោក​មេឡា‌ទា ជា​អ្នក​ស្រុក​គីបៀន លោក​យ៉ាដោន​អ្នក​ស្រុក​ម៉េរូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ពី​ក្រុង​គីបៀន និង​ក្រុង​មីសប៉ា ដែល​ស្ថិត​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​ទេសា‌ភិបាល របស់​អាណា‌ខេត្ត​នៅ​ខាង​លិច​ទន្លេ​អឺប្រាត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បន្ទាប់​នឹង​គេ​មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន នឹង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន នឹង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​ចៅហ្វាយ​ខេត្ត នៅ​ខាង​នាយ​ទន្លេ គេ​បាន​ជួស‌ជុល

សូមមើលជំពូក



នេហេមា 3:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​បាន​កោះ​ហៅ​អ្នក​ស្រុក​គីបៀន​មក ដើម្បី​សាក​សួរ(អ្នក​ស្រុក​ពុំ​មែន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូ‌រី​ដែល​នៅ​សេស‌សល់។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ស្បថ​ថា ទុក​ជីវិត​ឲ្យ​ពួក​គេ ប៉ុន្តែ ស្តេច​សូល​រក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ដើម្បី​សំដែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​យូដា​ឃើញ​ថា​ស្តេច​ស្នេហា​ជាតិ)។


លោក​អូប៊ីល​ជា​ជន‌ជាតិ​អ៊ីស្មា‌អែល មើល​ខុស​ត្រូវ​លើ​ហ្វូង​អូដ្ឋ។ លោក​យេដា‌យ៉ា​ជា​អ្នក​ស្រុក​មេរ៉ូន មើល​ខុស​ត្រូវ​លើ​ហ្វូង​លា។


ពេល​នោះ ស្តេច​អេ‌សា​បាន​កេណ្ឌ​ជន‌ជាតិ​យូដា​ទាំង​មូល ឲ្យ​ជញ្ជូន​ថ្ម និង​ឈើ​ដែល​ស្តេច​បាសា​ប្រើ​ប្រាស់​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ស្តេច​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា និង​ក្រុង​មីស‌ប៉ា។


សេចក្ដី​នៅ​ក្នុង​សារ ដែល​ពួក​គេ​ផ្ញើ​ជូន​ស្តេច​អើថា‌ស៊ើកសេស មាន​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​ជា​ប្រជា‌ជន​រស់​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។


បន្ទាប់​មក លោក​អេ‌ស៊ើរ​ជា​កូន​របស់​លោក​យេសួរ និង​ជា​ចៅហ្វាយ​ក្រុង​មីសប៉ា ជួស‌ជុល​ផ្នែក​មួយ​ទៀត ដែល​នៅ​ទល់​មុខ​ផ្លូវ​ឡើង​ទៅ​ឃ្លាំង​សស្រ្ដា‌វុធ​ត្រង់​មុម​កំពែង។