ខ្ញុំបានទៅជួបអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ហើយប្រគល់សាររបស់ស្តេចអធិរាជជូនពួកអ្នក។ ស្តេចអធិរាជបានចាត់នាយទាហាន និងកងពលសេះ ឲ្យជូនដំណើរខ្ញុំដែរ។
បន្ទាប់មក ខ្ញុំបានទៅជួបអស់លោកចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយជូនរាជសាររបស់ស្ដេចដល់ពួកលោក។ គ្រានោះ ស្ដេចបានចាត់ពួកមេទ័ព និងពលសេះ ឲ្យទៅជាមួយខ្ញុំដែរ។
ខ្ញុំបានទៅជួបអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ហើយប្រគល់សាររបស់ព្រះចៅអធិរាជជូនពួកលោក។ ព្រះចៅអធិរាជបានចាត់នាយទាហាន និងកងពលសេះ ឲ្យជូនដំណើរខ្ញុំដែរ។
រួចមកខ្ញុំបានទៅដល់ពួកចៅហ្វាយ នៅខាងនាយទន្លេ ជូនព្រះរាជសាសន៍នោះដល់គេ ឯស្តេចទ្រង់បានចាត់មេទ័ព នឹងទ័ពសេះ ឲ្យទៅជាមួយនឹងខ្ញុំដែរ
ខ្ញុំនឹកខ្មាសមិនហ៊ានសូមស្តេចប្រទានកងទ័ពសេះ សម្រាប់ការពារពួកយើង នៅតាមផ្លូវ ក្រែងលោមានខ្មាំងមកយាយីនោះឡើយ ដ្បិតពួកយើងបានសូមស្តេចថា អុលឡោះជាម្ចាស់នៃយើងសំដែងអំណាច និងចិត្តសប្បុរសការពារអស់អ្នកដែលស្វែងរកទ្រង់ តែទ្រង់ខឹងដាក់ទោសអស់អ្នកដែលបោះបង់ចោលទ្រង់។
បន្ទាប់មក ខ្ញុំជម្រាបស្តេចអធិរាជទៀតថា៖ «ប្រសិនបើស្តេចពេញចិត្ត សូមប្រទានសារឲ្យខ្ញុំយកទៅជូនអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ដើម្បីអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរ រហូតដល់ស្រុកយូដា