ក្នុងកុលសម្ព័ន្ធពុនយ៉ាម៉ីន មានលោកសាលូវ ជាកូនរបស់លោកមស៊ូឡាម ជាចៅរបស់លោកហូដាវា និងជាចៅទួតរបស់លោកហាសេនួ។
នេហេមា 11:9 - អាល់គីតាប លោកយ៉ូអែល កូនរបស់លោកស៊ីកគ្រី ជាអធិការក្រុង ហើយលោកយូដាកូនរបស់លោកសេនួរ ជាអធិការរងរបស់ទីក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូអែល ជាកូនស៊ីកគ្រី ជាអ្នកមើលខុសត្រូវលើពួកគេ ហើយយូដាជាកូនសេនួរ ជាអ្នកមើលខុសត្រូវរងលើទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអែល កូនរបស់លោកស៊ីកគ្រី ជាអធិការក្រុង ហើយលោកយូដាកូនរបស់លោកសេនួរ ជាអធិការរងរបស់ទីក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ូអែល ជាកូនស៊ីកគ្រី លោកជាអ្នកត្រួតលើគេ នឹងយូដាជាកូនសេនួរ លោកជាភូឈួយនៃទីក្រុង។ |
ក្នុងកុលសម្ព័ន្ធពុនយ៉ាម៉ីន មានលោកសាលូវ ជាកូនរបស់លោកមស៊ូឡាម ជាចៅរបស់លោកហូដាវា និងជាចៅទួតរបស់លោកហាសេនួ។
អធិការរបស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូស៊ី ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាបយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអេសាភ។ ពួកគេជាក្រុមតន្ដ្រីបម្រើការងារក្នុងដំណាក់របស់អុលឡោះ។
បន្ទាប់មក មានលោកកាបាយ និងលោកសាឡាយ។ សរុបទាំងអស់ កូនចៅរបស់ពុនយ៉ាមីនមាន ៩២៨នាក់។