ទ្រង់ប្រកបទៅដោយប្រាជ្ញាញាណ និងអំណាច អ្នកដែលប្រឆាំងនឹងទ្រង់ មិនអាចរួចខ្លួនបានទេ។
និក្ខមនំ 9:7 - អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្តេចជ្រាបថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្តី ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រអែលចេញទៅទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរមើល ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលត្រូវស្លាប់ឡើយ ប៉ុន្តែ ផារ៉ោនមានព្រះហឫទ័យរឹងចចេស មិនព្រមបើកឲ្យប្រជាជនទៅទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្ដេចជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផារ៉ោនទ្រង់ចាត់គេទៅស៊ើបមើល ក៏ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលដែលបានស្លាប់សោះ ប៉ុន្តែផារ៉ោនមានព្រះទ័យរឹងចចេសមិនព្រមបើកឲ្យបណ្តាជនទៅទេ។ |
ទ្រង់ប្រកបទៅដោយប្រាជ្ញាញាណ និងអំណាច អ្នកដែលប្រឆាំងនឹងទ្រង់ មិនអាចរួចខ្លួនបានទេ។
យើងដឹងថា ស្តេចស្រុកអេស៊ីបមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើអំណាចដ៏ខ្លាំងពូកែបង្ខំ ទើបស្តេចយល់ព្រម។
ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តរឹងចចេស ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់ គឺស្តេចមិនព្រមស្តាប់ម៉ូសា និងហារូនទេ។
បន្ទាប់មក អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ស្តេចហ្វៀរ៉អ៊ូនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
ប៉ុន្តែម្តងនេះទៀត ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមបើកឲ្យប្រជាជនអ៊ីស្រអែលចេញទៅទេ។
ប៉ុន្តែ អុលឡោះតាអាឡាធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡា មានបន្ទូលទុកស្រាប់។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ «ចូរយកដៃក្តាប់ផេះពីចង្ក្រាន ហើយឲ្យម៉ូសាបាចឡើងទៅលើ នៅចំពោះមុខស្តេចហ្វៀរ៉អ៊ូន
អ្នកដែលរឹងរូស មិនព្រមទទួលការស្ដីប្រដៅ នឹងត្រូវវិនាសភ្លាម គ្មានអ្វីជួយបានឡើយ។
យើងដឹងថា អ្នកជាមនុស្សរឹងរូស ចិត្តរបស់អ្នករឹងដូចដែកថែប ហើយក្បាលអ្នករឹងដូចដែក
ប៉ុន្តែ ស្តេចមានអំនួត មានចិត្តរឹងរូសរហូតដល់វាយឫកខ្ពស់ ស្តេចក៏ត្រូវគេទម្លាក់ចុះពីរាជសម្បត្តិ ហើយបាត់បង់សិរីរុងរឿង។
ដូច្នេះ អុលឡោះមេត្ដាករុណាដល់នរណាក៏បាន ស្រេចតែនឹងចិត្តរបស់ទ្រង់ ទ្រង់ធ្វើឲ្យចិត្ដនរណាទៅជារឹងរូសក៏បាន ស្រេចតែចិត្តរបស់ទ្រង់ដែរ។