ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រិល ហ្វូងចៀមរបស់គេត្រូវវិនាស ដោយសាររន្ទះបាញ់។
និក្ខមនំ 9:6 - អាល់គីតាប នៅថ្ងៃបន្ទាប់ អុលឡោះតាអាឡាបានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រអែលត្រូវវិនាសឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃបន្ទាប់ ព្រះយេហូវ៉ាក៏ធ្វើដូច្នោះ គឺហ្វូងសត្វរបស់សាសន៍អេស៊ីព្ទទាំងប៉ុន្មានស្លាប់អស់ តែគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលត្រូវស្លាប់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែលត្រូវវិនាសឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ថ្ងៃស្អែក នោះព្រះយេហូវ៉ាទ្រង់ក៏ធ្វើដូច្នោះ ហ្វូងសត្វរបស់សាសន៍អេស៊ីព្ទក៏ស្លាប់ទាំងអស់ តែគ្មានស្លាប់សត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលទេ |
ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រិល ហ្វូងចៀមរបស់គេត្រូវវិនាស ដោយសាររន្ទះបាញ់។
ទ្រង់ធ្វើតាមកំហឹងរបស់ទ្រង់ ដោយឥតសំចៃជីវិតជនជាតិនោះឡើយ ទ្រង់បានធ្វើឲ្យគ្រោះកាច កើតមានដល់ពួកគេ
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាអុលឡោះតាអាឡា យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។
នៅកណ្តាលអធ្រាត្រអុលឡោះតាអាឡាបានប្រហារកូនច្បងទាំងអស់ នៅស្រុកអេស៊ីប គឺចាប់តាំងពីកូនច្បងរបស់ស្តេចហ្វៀរ៉អ៊ូន ដែលគ្រងរាជ្យរហូតដល់កូនច្បងរបស់អ្នកជាប់គុក ព្រមទាំងកូនដំបូងទាំងប៉ុន្មានរបស់ហ្វូងសត្វដែរ។
ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងស្ថិតនៅក្នុងស្រុកនេះ។
នៅពាសពេញស្រុកអេស៊ីបទាំងមូល មានព្រឹលធ្លាក់មកលើមនុស្ស និងសត្វនៅតាមវាលបំផ្លាញតិណជាតិ និងបំបាក់ដើមឈើទៀតផង។
មានតែស្រុកកូសែន ជាកន្លែងដែលជនជាតិអ៊ីស្រអែលរស់នៅប៉ុណ្ណោះ ទើបគ្មានធ្លាក់ព្រឹល។
ប៉ុន្តែ អុលឡោះតាអាឡាមិនប្រហារហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែល ឲ្យវិនាសដូចហ្វូងសត្វរបស់ជនជាតិអេស៊ីបទេ»។
អុលឡោះតាអាឡាកំណត់ពេលវេលា ដោយមានបន្ទូលថា ស្អែកទ្រង់ធ្វើការនេះនៅស្រុកអេស៊ីប។