ទតប្រគល់ពួកគេទៅឲ្យអ្នកស្រុកគីបៀន ដើម្បីយកទៅចង ក នៅលើភ្នំចំពោះអុលឡោះតាអាឡា ពួកគេទាំងប្រាំពីរនាក់បានស្លាប់ជាមួយគ្នា នៅដើមរដូវចម្រូត។
និក្ខមនំ 9:32 - អាល់គីតាប រីឯស្រូវសាឡី និងស្រូវធ្ងន់មិនត្រូវខូចខាតឡើយ ព្រោះមិនទាន់ចេញកួរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែស្រូវសាលី និងស្រូវអេប៉ូតមិនបានខូចទេ ដ្បិតមិនទាន់ដុះឡើងនៅឡើយ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្រូវសាលី និងស្រូវធ្ងន់មិនត្រូវខូចខាតឡើយ ព្រោះមិនទាន់ចេញកួរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស្រូវសាលី នឹងស្រូវអេប៉ូតមិនបានខូចទេ ពីព្រោះមិនទាន់ដុះនៅឡើយ |
ទតប្រគល់ពួកគេទៅឲ្យអ្នកស្រុកគីបៀន ដើម្បីយកទៅចង ក នៅលើភ្នំចំពោះអុលឡោះតាអាឡា ពួកគេទាំងប្រាំពីរនាក់បានស្លាប់ជាមួយគ្នា នៅដើមរដូវចម្រូត។
ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរលាតដៃរបស់អ្នកលើស្រុកអេស៊ីប ដើម្បីនាំហ្វូងកណ្តូបមកលើស្រុកនេះ ហើយវានឹងស៊ីអ្វីៗទាំងអស់ ដែលនៅសេសសល់ពីព្រឹល»។
ម៉ូសាលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុង ក៏គ្របដណ្តប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។
វានឹងមកទំពាសពេញក្នុងស្រុក រហូតដល់មើលដីលែងឃើញទៀត។ វានឹងស៊ីផលដំណាំដែលនៅសេសសល់ពីព្រឹល វានឹងស៊ីបង្ហិនដើមឈើទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដែលដុះនៅតាមទីវាល។
បន្ទាប់មក ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន រួចចេញទៅក្រៅទីក្រុង។ គាត់លើកដៃទូរអាអង្វរអុលឡោះតាអាឡា ផ្គរលែងលាន់ឮ ព្រឹលឈប់ធ្លាក់ ហើយភ្លៀងក៏លែងបង្អុរមកលើផែនដីទៀត។
ទេ មិនដូច្នោះទេ! ពេលណាគាត់ភ្ជួររាស់ដីរាបស្មើហើយ គាត់យកគ្រាប់សណ្ដែក និងគ្រាប់ល្ងមកព្រោះ គាត់ព្រោះពូជស្រូវ ហើយព្រោះពូជស្រូវដំណើប តាមកន្លែងដែលគាត់បានកំណត់ទុក ព្រមទាំងព្រោះពូជស្រូវដែលមិនសូវល្អ នៅកៀនៗ។
ចូរយកម្សៅមី អង្ករ កន្ទក់ សណ្ដែក គ្រាប់ពោត និងល្ង មកលាយក្នុងចានតែមួយ ហើយដុតធ្វើនំបុ័ងសម្រាប់បរិភោគ ក្នុងរយៈពេលបីរយកៅសិបថ្ងៃដែលអ្នកដេកផ្អៀង។