ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 8:23 - អាល់គីតាប

យើង​មិន​បណ្តោយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​រង​គ្រោះ ដោយ​សារ​រុយ​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​អ្នក​ទេ ទី​សំគាល់​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​ញែក ប្រជា‌រាស្ត្រ​របស់​យើង និង​ប្រជា‌រាស្ត្រ​របស់​អ្នក​ឲ្យ​ដាច់​ចេញ​ពី​គ្នា។ ទី​សម្គាល់​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​មិន​បណ្តោយ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង រង​គ្រោះ​ដោយ‌សារ​រុយ​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​អ្នក​ទេ ទី​សម្គាល់​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​ផ្តាច់​រាស្ត្រ​អញ នឹង​រាស្ត្រ​ឯង​ឲ្យ​ដាច់​ចេញ​ពី​គ្នា ឯ​ទី​សំគាល់​នេះ​នឹង​កើត​ឡើង​នៅ​វេលា​ថ្ងៃ​ស្អែក

សូមមើលជំពូក



និក្ខមនំ 8:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា! អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ស្អែក​ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សា‌ម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ»។


បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ទេ ថ្ងៃ​ស្អែក យើង​នឹង​ប្រើ​ហ្វូង​កណ្តូប​ឲ្យ​ចូល​មក​រាត​ត្បាត​ដែន​ដី​របស់​អ្នក។


ពួក​គេ​នឹង​ស្តាប់​ពាក្យ​របស់​អ្នក រួច​អ្នក​នឹង​ចូល​ទៅ​ជួប​ស្តេច​ស្រុក​អេស៊ីប ជា​មួយ​ចាស់​ទុំ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ប្រាប់​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​ហេប្រឺ បាន​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុ‌ញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ”។


ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​មិន​ឲ្យ​មាន​រុយ​ក្នុង​តំបន់​កូសែន ដែល​ប្រជា‌រាស្ត្រ​របស់​យើង​រស់​នៅ​ទេ ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា យើង​ស្ថិត​នៅ​ក្នុង​ស្រុក​នេះ។


អុលឡោះ‌តាអាឡា​ធ្វើ​តាម​បន្ទូល គឺ​មាន​រុយ​យ៉ាង​សន្ធឹក​សន្ធាប់ ហើរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្តេច​ហ្វៀរ៉អ៊ូន ក្នុង​ផ្ទះ​របស់​នា​ម៉ឺន​មន្ត្រី និង​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល។ រុយ​ទាំង​នោះ​រាត​ត្បាត​ពាស​ពេញ​ទឹក​ដី។


អុលឡោះ‌តាអាឡា​កំណត់​ពេល​វេលា ដោយ​មាន​បន្ទូល​ថា ស្អែក​ទ្រង់​ធ្វើ​ការ​នេះ​នៅ​ស្រុក​អេស៊ីប។