ព្រឹកឡើងស្តេចហ្វៀរ៉អ៊ូនមានចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយដំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះ ជូនស្តេចហ្វៀរ៉អ៊ូនបានឡើយ។
និក្ខមនំ 8:18 - អាល់គីតាប ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគ្រូក៏ខំប្រើមន្តអាគមធ្វើដូច្នោះដែរ ដើម្បីបង្កើតចៃ តែធ្វើមិនបានឡើយ។ ដូច្នេះ ចៃទាំងនោះនៅលើមនុស្ស និងសត្វ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកគ្រូក៏ខំធ្វើដូច្នោះដោយរបៀនរបស់គេដែរ ដើម្បីនឹងបង្កើតចៃ តែធ្វើមិនកើតឡើយ ចៃទាំងនោះនៅលើមនុស្ស ហើយនឹងសត្វផង |
ព្រឹកឡើងស្តេចហ្វៀរ៉អ៊ូនមានចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយដំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះ ជូនស្តេចហ្វៀរ៉អ៊ូនបានឡើយ។
ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រអែលរស់នៅមានពន្លឺ។
ប៉ុន្តែ ស្តេចហ្វៀរ៉អ៊ូនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។
ពួកគេម្នាក់ៗបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះក្លាយទៅជាពស់ ប៉ុន្តែ ដំបងរបស់ហារូន បានលេបដំបងរបស់ពួកគេអស់។
ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីប ក៏ប្រើមន្តអាគមធ្វើបានដូចគ្នា គឺឲ្យកង្កែបចេញមករាតត្បាតស្រុកអេស៊ីប។
ពួកគ្រូធ្មប់ពុំអាចមកជួបម៉ូសាបានទេ ព្រោះពួកគេកើតបូសពេញខ្លួន ដូចជនជាតិអេស៊ីបទាំងអស់ដែរ។
ស្តេចហ្វៀរ៉អ៊ូនអើយ អ្នកប្រាជ្ញរបស់ស្តេចនៅឯណា? សូមឲ្យពួកគេជម្រាបស្តេចអំពី ហេតុការណ៍ដែលអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល សម្រេចធ្វើចំពោះស្រុកអេស៊ីបនេះទៅ!
ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរា គ្រូទាយ ព្រមទាំងគ្រូធ្មប់ផ្សេងៗបាននាំគ្នាមក។ យើងរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់យើង ប៉ុន្តែ ពួកគេពុំអាចកាត់ស្រាយអត្ថន័យប្រាប់យើងបានឡើយ។
ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្ដេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យជូនស្តេចបានឡើយ
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំឃើញអ៊ីព្លេសហ្សៃតនធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។