«ចូរទៅប្រាប់ហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបថា ត្រូវបើកឲ្យជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបទៅ»។
និក្ខមនំ 6:29 - អាល់គីតាប ទ្រង់មានបន្ទូលមកគាត់ថា៖ «យើងជាអុលឡោះតាអាឡា! ចូរនាំសេចក្តីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក យកទៅប្រាប់ហ្វៀរ៉អ៊ូនជាស្តេចស្រុកអេស៊ីប»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះយេហូវ៉ា ចូរប្រាប់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់អ្នក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះអម្ចាស់! ចូរនាំសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក យកទៅប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់បង្គាប់ថា អញជាព្រះយេហូវ៉ា ចូរឯងទៅទូលផារ៉ោនជាស្តេចស្រុកអេស៊ីព្ទតាមគ្រប់សេចក្ដីដែលអញប្រាប់ |
«ចូរទៅប្រាប់ហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបថា ត្រូវបើកឲ្យជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបទៅ»។
ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រអែលថា: “យើងជាអុលឡោះតាអាឡា យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយប្ញទ្ធិអំណាចរបស់យើង។
បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិក ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ហើយយើងឲ្យស្រុកនោះ ដល់អ្នករាល់គ្នាជាមត៌ក យើងជាអុលឡោះតាអាឡា!»។
អ្នកនឹងប្រាប់ហារូននូវសេចក្តីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក ហើយគាត់នាំយកសេចក្តីទាំងនោះទៅជម្រាបស្តេចហ្វៀរ៉អ៊ូន ដើម្បីស្តេចអនុញ្ញាតឲ្យកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
ដូច្នេះ ណាពីណាយល់សុបិនឲ្យគេរៀបរាប់ពីសុបិននោះទៅ។ រីឯអ្នកដែលទទួលពាក្យយើង ត្រូវយកពាក្យនោះទៅថ្លែងប្រាប់ឲ្យបានត្រឹមត្រូវ។ កុំលាយអង្កាម និងអង្ករចូលគ្នា - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរទៅឈរក្នុងទីលានដំណាក់របស់អុលឡោះតាអាឡា ហើយនាំពាក្យទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ទៅប្រកាសប្រាប់ប្រជាជនពីគ្រប់ទីក្រុងក្នុងស្រុកយូដា ដែលមកថ្វាយបង្គំក្នុងដំណាក់របស់អុលឡោះតាអាឡា។ ចូរប្រកាសប្រាប់គេ ឥតចន្លោះពាក្យណាមួយឡើយ។
ចូរទៅជួបប្រជាជនរបស់អ្នក ដែលត្រូវខ្មាំងកៀរមកជាឈ្លើយ រួចនិយាយជាមួយពួកគេ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី ចូរនិយាយប្រាប់ពួកគេថា នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់»។
«កូនមនុស្សអើយ! យើងតែងតាំងអ្នកឲ្យធ្វើជាអ្នកយាមល្បាត សម្រាប់ពូជពង្សអ៊ីស្រអែល។ កាលណាអ្នកឮពាក្យរបស់យើង ចូរយកទៅថ្លែងប្រាប់ពួកគេក្នុងនាមយើងផង។
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់អុលឡោះរួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ