ជនជាតិអ៊ីស្រអែលធ្វើដំណើរ ពីក្រុងរ៉ាមសែសទៅក្រុងសិកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។
និក្ខមនំ 38:26 - អាល់គីតាប ប្រាក់នេះបានទទួលពីប្រជាជនចំនួន៦០៣ ៥៥០ នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងលើ។ ម្នាក់ៗឲ្យសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺប្រាំកាក់ ដែលត្រូវជាកន្លះសេកែលម្នាក់ គ្រប់ៗគ្នា តាមសេកែលសម្រាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃរបស់អស់អ្នកដែលមានឈ្មោះកត់ក្នុងបញ្ជីត្រូវបង់ ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ ឯចំនួនមនុស្សទាំងនោះមាន ៦០៣ ៥៥០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាក់នេះបានទទួលពីប្រជាជនចំនួន ៦០៣ ៥៥០នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ ម្នាក់ៗថ្វាយសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជា៥កាក់ដែលត្រូវជាកន្លះរៀលម្នាក់គ្រប់ៗគ្នា តាមរៀលសំរាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃនៃអស់ទាំងអ្នកដែលមានឈ្មោះចុះក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឯចំនួនមនុស្សទាំងនោះ មាន៦សែន៣ពាន់៥៥០នាក់ |
ជនជាតិអ៊ីស្រអែលធ្វើដំណើរ ពីក្រុងរ៉ាមសែសទៅក្រុងសិកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។
«នៅពេលដែលអ្នកជំរឿនប្រជាជនអ៊ីស្រអែល ពួកគេម្នាក់ៗត្រូវតែបង់ប្រាក់ជូនអុលឡោះតាអាឡា ទុកជាថ្លៃលោះជីវិតរបស់ខ្លួន។ ដូច្នេះ នឹងគ្មានគ្រោះកាចណាកើតឡើងដល់ពួកគេ ក្នុងពេលជំរឿនប្រជាជនឡើយ។
អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន ម្នាក់ៗត្រូវបង់ប្រាក់ពីរតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីសក្ការៈ គឺស្មើនឹងដប់កេរ៉ា ទុកជាជំនូនជូនអុលឡោះតាអាឡា។
គេប្រើសាច់ប្រាក់ ៣៤២៧ គីឡូក្រាម សម្រាប់ធ្វើជើងទ្របង្គោលជំរំ និងជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង ៣៤ គីឡូក្រាម។
«ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រអែលទាំងមូល ដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមអំបូរតាមគ្រួសាររបស់គេ។
ហារូន និងអ្នកផ្ទាល់ត្រូវជំរឿនប្រជាជនអ៊ីស្រអែលទាំងអស់ តាមកងពលរបស់ពួកគេ គឺអ្នកដែលអាចបម្រើកងទ័ពបាន និងមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។
ចំនួនកូនចៅអ៊ីស្រអែលរាប់តាមកុលសម្ព័ន្ធ និងតាមកងពលរបស់គេ សរុបទាំងអស់មាន ៦០៣ ៥៥០ នាក់។
«ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រអែលទាំងមូលដោយគិតចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមអំបូររបស់ពួកគេ គឺជនជាតិអ៊ីស្រអែលទាំងអស់ដែលអាចបម្រើកងទ័ពបាន»។
លុះអ៊ីសាមកដល់ក្រុងកាពើណិម ជាមួយពួកសិស្ស អ្នកហូតពន្ធសម្រាប់ម៉ាស្ជិទ នាំគ្នាចូលមករកពេត្រុសហើយសួរថា៖ «តួនរបស់អ្នកបង់ពន្ធសម្រាប់ម៉ាស្ជិទឬទេ?»។