«ចូរប្រាប់ជនជាតិអ៊ីស្រអែល ឲ្យយកជំនូនដែលគេបានញែកទុកមកឲ្យយើង។ ត្រូវទទួលយកជំនូនពីអ្នកដែលឲ្យ ដោយស្ម័គ្រចិត្ត។
និក្ខមនំ 38:24 - អាល់គីតាប មាសដែលជាជំនូនរបស់ជនជាតិអ៊ីស្រអែល សម្រាប់ប្រើក្នុងការសង់ទីសក្ការៈ មានទម្ងន់ទាំងអស់ ១០០២ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាសទាំងប៉ុន្មានដែលគេបានថ្វាយសម្រាប់ប្រើអស់ទាំងការសង់ទីបរិសុទ្ធ មានចំនួន ២៩ ហាប ៧៣០ សេកែល តាមទម្ងន់សេកែលដែលប្រើក្នុងទីបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាសដែលជាតង្វាយរបស់ជនជាតិអ៊ីស្រាអែល សម្រាប់ប្រើក្នុងការសង់ទីសក្ការៈ មានទម្ងន់ទាំងអស់ ១ ០០២គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមាសទាំងប៉ុន្មានដែលគេបានថ្វាយសំរាប់នឹងប្រើធ្វើអស់ទាំងការស្អាងទីបរិសុទ្ធ នោះមានចំនួន២៩ហាប៧៣០ដំឡឹង តាមទំងន់ដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ |
«ចូរប្រាប់ជនជាតិអ៊ីស្រអែល ឲ្យយកជំនូនដែលគេបានញែកទុកមកឲ្យយើង។ ត្រូវទទួលយកជំនូនពីអ្នកដែលឲ្យ ដោយស្ម័គ្រចិត្ត។
ដាក់ទាំងអស់លើដៃរបស់ហារូន និងកូនរបស់គាត់ ហើយប្រាប់ពួកគេឲ្យលើកជំនូននេះឡើង ជាសញ្ញាជូនអុលឡោះតាអាឡា។
កំញានដប់ពីរនាល គិតតាមទម្ងន់ដែលប្រើនៅក្នុងទីសក្ការៈ ព្រមទាំងប្រេងអូលីវប្រាំមួយលីត្រទៀតផង។
អស់អ្នកដែលមានចិត្តទូលាយ ទាំងប្រុស ទាំងស្រី បាននាំយកទំហូ ក្រវិល ចិញ្ចៀន និងបន្តោងខ្សែក ព្រមទាំងគ្រឿងអលង្ការគ្រប់យ៉ាងធ្វើពីមាស មក ហើយពួកគេទាំងអស់គ្នាធ្វើសញ្ញាឲ្យរបស់ទាំងនោះទៅអុលឡោះតាអាឡា។
ការវាយតម្លៃទាំងអស់ ត្រូវគិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ គឺឯកតានីមួយៗស្មើនឹងម្ភៃកេរ៉ា។
ត្រូវវាយតម្លៃមនុស្សដូចតទៅ: មនុស្សប្រុសដែលមានអាយុពីម្ភៃឆ្នាំ ទៅហុកសិបឆ្នាំ ត្រូវគិតជាប្រាក់ដប់ប្រាំតម្លឹង តាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។
«ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើហ៊ូកុំស្តីអំពីវត្ថុសក្ការៈដែលត្រូវជូនអុលឡោះតាអាឡា នោះគាត់ត្រូវនាំយកចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកជូនអុលឡោះតាអាឡា ដើម្បីរំដោះខ្លួនឲ្យរួចពីបាប។ សត្វនោះត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើនៅក្នុងទីសក្ការៈ។
ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ត្រូវឲ្យគេលោះកូនដំបូង ដែលមានអាយុពីមួយខែឡើងទៅ តាមតម្លៃគិតគូររបស់អ្នកគឺប្រាក់ប្រាំណែន គិតតាមទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈ ពោលគឺ ម្ភៃកេរ៉ា។
ត្រូវថ្លឹងប្រាក់ប្រាំណែនសម្រាប់លោះមនុស្សម្នាក់ ដោយប្រើទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈពោល គឺម្ភៃកេរ៉ា។