សិប្បករទាំងអស់ដែលមាននាទីសាងសង់ បាននាំគ្នាសង់ជំរំសក្ការៈ ពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃពណ៌ក្រហម និងក្រហមទុំ ដែលមានប៉ាក់លំអដោយរូបម៉ាឡាអ៊ីកាត់មានស្លាប។
និក្ខមនំ 31:7 - អាល់គីតាប គឺធ្វើជំរំជួបអុលឡោះតាអាឡា ហិបដាក់បន្ទះថ្ម នៃសន្ធិសញ្ញាគំរបហិប និងគ្រឿងបរិក្ខារទាំងអស់សម្រាប់ប្រើប្រាស់នៅក្នុងជំរំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺត្រសាលជំនុំ ហិបនៃសេចក្ដីសញ្ញា ទីសន្តោសប្រោសដែលនៅលើហិបនោះ និងអស់ទាំងគ្រឿងប្រដាប់សម្រាប់ត្រសាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺធ្វើពន្លាជួបព្រះអម្ចាស់ ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គម្របហិប និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់នៅក្នុងពន្លា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺត្រសាលជំនុំ១ ហឹបនៃសេចក្ដីបន្ទាល់១ ទីសន្តោសប្រោសដែលនៅលើហឹបនោះ១ ហើយនឹងអស់ទាំងប្រដាប់សំរាប់ត្រសាល |
សិប្បករទាំងអស់ដែលមាននាទីសាងសង់ បាននាំគ្នាសង់ជំរំសក្ការៈ ពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃពណ៌ក្រហម និងក្រហមទុំ ដែលមានប៉ាក់លំអដោយរូបម៉ាឡាអ៊ីកាត់មានស្លាប។
លោកបេតសាលាលធ្វើហិបមួយពីឈើនាងនួន ដែលមានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថកន្លះ។
ជនជាតិអ៊ីស្រអែលក៏បានសង់ជំរំសក្ការៈ គឺជំរំជួបអុលឡោះតាអាឡាចប់សព្វគ្រប់។ ពួកគេធ្វើតាមបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។