Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 37:1 - អាល់គីតាប

1 លោក​បេតសា‌លាល​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង​នួន ដែល​មាន​បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បេតសា‌លាល​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​បេតសា‌លាល​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​បេតសា‌លាល គាត់​ធ្វើ​ហឹប​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ ហើយ​កំពស់​១​ហត្ថ​កន្លះ

សូមមើលជំពូក ចម្លង




និក្ខមនំ 37:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​យូរី ហើយ​លោក​យូរី​ជា​ឪពុក​របស់​លោក​បេតសា‌លាល។


ត្រូវ​យក​ទំពក់​ទាំង​នោះ​មក​ថ្ពក់​វាំង​នន រួច​យក​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​ទៅ​ដាក់​នៅ​ខាង​ក្រោយ​វាំង​នន។ វាំង​នន​នេះ​ខណ្ឌ​ទី​សក្ការៈ និង​ទី​សក្ការៈ​បំផុត ឲ្យ​នៅ​ដាច់​ពី​គ្នា។


គឺ​ធ្វើ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហិប​ដាក់​បន្ទះ​ថ្ម នៃ​សន្ធិ‌សញ្ញា​គំរប​ហិប និង​គ្រឿង​បរិក្ខារ​ទាំង​អស់​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ជំរំ


គាត់​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំ​វិញ ក៏​ធ្វើ​ពី​មាស​ដែរ។


ចូរ​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រួច​យក​វាំង​នន​មក​បាំង។


ខ្ញុំ​ក៏​បាន​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង​នួន ហើយ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ រួច​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដោយ​កាន់​ថ្ម​ទាំង​ពីរ​បន្ទះ​ទៅ​ជា​មួយ​ផង។


នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស សម្រាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្រោប​មាស​ជុំ‌វិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​ណាពី​ហារ៉ូន ដែល​មាន​ផ្កា​រីក​ចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម