ប៉ុន្តែ អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ស្តេចមិនបើកឲ្យជនជាតិអ៊ីស្រអែលចាកចេញទៅទេ។
និក្ខមនំ 3:19 - អាល់គីតាប យើងដឹងថា ស្តេចស្រុកអេស៊ីបមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើអំណាចដ៏ខ្លាំងពូកែបង្ខំ ទើបស្តេចយល់ព្រម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យើងដឹងថា ស្ដេចស្រុកអេស៊ីព្ទនឹងមិនបើកឲ្យអ្នករាល់គ្នាមកទេ ទាល់តែយើងប្រើដៃដ៏ខ្លាំងពូកែទើបព្រម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងដឹងថា ស្ដេចស្រុកអេស៊ីបមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើបារមីដ៏ខ្លាំងពូកែបង្ខំ ទើបស្ដេចយល់ព្រម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអញដឹងថា ស្ដេចស្រុកអេស៊ីព្ទនឹងមិនព្រមអនុញ្ញាតឲ្យឯងរាល់គ្នាទៅទេ លើកតែដោយដៃខ្លាំងពូកែប៉ុណ្ណោះ |
ប៉ុន្តែ អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ស្តេចមិនបើកឲ្យជនជាតិអ៊ីស្រអែលចាកចេញទៅទេ។
ម៉ូសា និងហារូនបានសំដែងការអស្ចារ្យទាំងនោះនៅមុខស្តេចហ្វៀរ៉អ៊ូន តែ អុលឡោះតាអាឡាបានធ្វើឲ្យស្តេចមានចិត្តមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទៀតថា៖ «ស្តេចហ្វៀរ៉អ៊ូននឹងមិនស្តាប់អ្នករាល់គ្នាទេ ដូច្នេះ យើងនឹងសំដែងការអស្ចារ្យកាន់តែច្រើនឡើងៗក្នុងស្រុកអេស៊ីប»។
ពេលនោះ ស្តេចហ្វៀរ៉អ៊ូនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះ អុលឡោះតាអាឡាបានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វជូនអុលឡោះតាអាឡា តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងផ្តល់អំណាចឲ្យអ្នកសំដែងការអស្ចារ្យ។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសំដែងការអស្ចារ្យទាំងនោះឲ្យស្តេចហ្វៀរ៉អ៊ូនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រអែលចេញមកទេ។
ស្តេចហ្វៀរ៉អ៊ូនតបថា៖ «តើ អុលឡោះតាអាឡាជានរណា បានជាយើងត្រូវស្តាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រអែលចេញទៅនោះ? យើងមិនស្គាល់ អុលឡោះតាអាឡាទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រអែលចេញទៅឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះហ្វៀរ៉អ៊ូន យើងនឹងសំដែងអំណាចដ៏ខ្លាំងពូកែរបស់យើង បង្ខំស្តេចនេះអនុញ្ញាតឲ្យប្រជាជនអ៊ីស្រអែលចេញទៅ។ ដោយសារអំណាចដ៏ខ្លាំងពូកែ ស្តេចហ្វៀរ៉អ៊ូននឹងបណ្តេញពួកគេចេញពីស្រុកអេស៊ីប»។
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា៖ «យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅធ្វើគូរបាន ជូនអុលឡោះតាអាឡា ជាម្ចាស់នៃអ្នករាល់គ្នានៅវាលរហោស្ថានបាន ប៉ុន្តែ កុំទៅឆ្ងាយពេក។ ចូរសូមអង្វរទ្រង់ឲ្យយើងផង»។
ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រអែលចេញទៅ ដូចអុលឡោះតាអាឡាមានបន្ទូលតាមរយៈម៉ូសា។
ស្តេចហ្វៀរ៉អ៊ូនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្តេចជ្រាបថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្តី ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រអែលចេញទៅទេ។