និក្ខមនំ 29:12 - អាល់គីតាប ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយយកទៅលាបលើស្នែងរបស់អាសនៈ រួចចាក់ឈាមដែលនៅសល់ទៅលើជើងអាសនៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមនោះ ហើយយកខ្លះប្រឡាក់នៅស្នែងអាសនា រួចឈាមដែលនៅសល់ទាំងប៉ុន្មានត្រូវចាក់នៅជើងអាសនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយយកទៅលាបលើស្នែងរបស់អាសនៈ រួចចាក់ឈាមដែលនៅសល់ ទៅលើជើងអាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយកម្រាមដៃជ្រលក់ចុះក្នុងឈាមនោះខ្លះប្រឡាក់នៅស្នែងអាសនា រួចត្រូវចាក់ឈាមទាំងអស់នៅជើងអាសនា |
អាសនៈត្រូវមានរាងបួនជ្រុងស្មើ ដែលជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកំពស់ពីរហត្ថ។ ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ។
គាត់ត្រូវយកឈាមគោបាមក ហើយជ្រលក់ម្រាមដៃទៅក្នុងឈាមនោះ ប្រោះពីមុខគំរបហិបដែលនៅជ្រុងខាងកើត។ គាត់ត្រូវយកម្រាមដៃធ្វើពិធីប្រោះឈាមលើផ្នែកខាងមុខហិបដូច្នេះចំនួនប្រាំពីរដង។
គាត់យកឈាមនោះលាបលើស្នែងអាសនៈនៅចំពោះអុលឡោះតាអាឡាក្នុងជំរំជួបអុលឡោះតាអាឡា បន្ទាប់មក គាត់យកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើគូរបាន ដែលស្ថិតនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមសត្វ ដែលធ្វើជាគូរបានរំដោះបាប ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទៅចាក់ត្រង់ជើងអាសនៈនោះ។
អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។
អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វដែលធ្វើជាគូរបានរំដោះបាប រួចលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត ហើយគាត់យកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។
គាត់យកឈាមនោះទៅលាបលើស្នែងអាសនៈដុតគ្រឿងក្រអូប នៅចំពោះអុលឡោះតាអាឡា ក្នុងជំរំជួបអុលឡោះតាអាឡា បន្ទាប់មក គាត់យកឈាមដែលនៅសល់ ទៅចាក់ត្រង់ជើងអាសនៈធ្វើគូរបានដែលស្ថិតនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
គាត់យកឈាមខ្លះរបស់សត្វដែលធ្វើជាគូរបានរំដោះបាបនោះ ប្រោះទៅលើជញ្ជាំងអាសនៈ ហើយចាក់ឈាមដែលនៅសល់ត្រង់ជើងរបស់អាសនៈ។ នេះជាគូរបានរំដោះបាប។
ម៉ូសាអារកគោយកឈាមវា រួចជ្រលក់ម្រាមដៃទៅក្នុងឈាម លាបលើស្នែងនៅតាមមុមទាំងបួនរបស់អាសនៈ ដើម្បីជម្រះអាសនៈឲ្យបរិសុទ្ធ។ គាត់យកឈាមចាក់នៅត្រង់ជើងអាសនៈ និងធ្វើពិធីរំដោះបាប ដើម្បីញែកអាសនៈជាសក្ការៈ។
កូនរបស់គាត់លើកឈាមសត្វជូនគាត់ ហើយគាត់ក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក គាត់ចាក់ឈាមដែលនៅសល់ ត្រង់ជើងអាសនៈ។
តាមហ៊ូកុំ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។
ពេលកូនចៀមបកត្រាទីប្រាំនៅក្រោមអាសនៈ ខ្ញុំឃើញព្រលឹងអស់អ្នកដែលគេបានប្រហារជីវិត ព្រោះតែបន្ទូលរបស់អុលឡោះ និងព្រោះតែអ្នកទាំងនោះបានផ្ដល់សក្ខីភាព។