និក្ខមនំ 25:6 - អាល់គីតាប ប្រេងសម្រាប់ដុតបំភ្លឺ ប្រេងក្រអូបសម្រាប់ពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រេងសម្រាប់ដុតបំភ្លឺ គ្រឿងក្រអូបសម្រាប់ប្រេងលាបតាំង និងគ្រឿងក្រអូបសម្រាប់ដុត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រេងសម្រាប់ដុតបំភ្លឺ ប្រេងក្រអូបសម្រាប់ពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រេងសំរាប់ដុត គ្រឿងក្រអូបសំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងដុត |
ចូរអ្នកបង្គាប់កូនចៅអ៊ីស្រអែល ឲ្យយកប្រេងអូលីវដែលមានគុណភាពល្អបំផុត សម្រាប់ដុតចង្កៀងឲ្យភ្លឺជាអចិន្ត្រៃយ៍។
អេឡាសារ ជាកូនរបស់អ៊ីមុាំហារូន ទទួលខុសត្រូវលើប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប ជំនូនម្សៅអចិន្ត្រៃយ៍ និងប្រេងសម្រាប់ពិធីលាបប្រេង។ គាត់ក៏មើលខុសត្រូវលើជំរំសក្ការៈទាំងមូល និងអ្វីៗទាំងអស់នៅក្នុងជំរំសក្ការៈព្រមទាំងទីសក្ការៈ និងគ្រឿងបរិក្ខារផ្សេងៗ នៅក្នុងទីសក្ការៈ»។