Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 27:20 - អាល់គីតាប

20 ចូរ​អ្នក​បង្គាប់​កូន​ចៅ​អ៊ីស្រ‌អែល ឲ្យ​យក​ប្រេង​អូលីវ​ដែល​មាន​គុណ​ភាព​ល្អ​បំផុត សម្រាប់​ដុត​ចង្កៀង​ឲ្យ​ភ្លឺ​ជា​អចិន្ត្រៃយ៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ត្រូវ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​យក​ប្រេង​អូលីវ​សុទ្ធ​ដែល​ល្អបំផុត សម្រាប់​ដុតឲ្យ​ចង្កៀង​ភ្លឺ​ជា​អចិន្ត្រៃយ៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ចូរ​អ្នក​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​យក​ប្រេង​អូលីវ​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត សម្រាប់​ដុត​ចង្កៀង​ឲ្យ​ភ្លឺ​ជា​អចិន្ត្រៃយ៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ត្រូវ​ឲ្យ​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​យក​ប្រេង​អូលីវ​សុទ្ធ ដែល​ធ្វើ​យ៉ាង​សំរាំង សំរាប់​នឹង​ដុត​នៅ​ចង្កៀង​ជា​អចិន្ត្រៃយ៍

សូមមើលជំពូក ចម្លង




និក្ខមនំ 27:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​រៀបចំ​ពិធី​ជប់‌លៀង​ឲ្យ​ខ្ញុំ នៅ​មុខ​បច្ចា‌មិត្ត​របស់​ខ្ញុំ ទ្រង់​បាន​ចាក់​ប្រេង​លើ​ខ្ញុំ ដើម្បី​លើក​កិត្តិយស​ខ្ញុំ ហើយ​ទ្រង់​បាន​បំពេញ​ពែង ខ្ញុំ​យ៉ាង​ហូរ‌ហៀរ។


ប្រេង​សម្រាប់​ដុត​បំភ្លឺ ប្រេង​ក្រអូប​សម្រាប់​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត


គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជំរំ‌សក្ការៈ ចំរឹង​ជំរំ‌សក្ការៈ និង​ចំរឹង​រនាំង​របស់​ទី​លាន ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។


ព្រម​ទាំង​គ្រឿង​ក្រអូប និង​ប្រេង​ដើម្បី​ផលិត​ប្រេង​សម្រាប់​ដុត ប្រេង​សម្រាប់​ពិធី​លាប​ប្រេង និង​ប្រេង​ក្រអូប។


ប្រេង​សម្រាប់​ដុត​ចង្កៀង គ្រឿង​ក្រអូប​សម្រាប់​លាយ​ប្រេង ដែល​ប្រើ​ក្នុង​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប​សម្រាប់​ដុត


ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ជា​មួយ​ចង្កៀង និង​ប្រេង​សម្រាប់​ដុត​បំភ្លឺ។


ចូរ​យក​តុ​សក្ការៈ​មក ហើយ​អ្វីៗ​ដែល​ត្រូវ​ដាក់​នៅ​លើ​តុ ត្រូវ​រៀប​ចំ​ឲ្យ​បាន​រៀប​រយ។ ចូរ​យក​ជើង​ចង្កៀង​មក រួច​រៀប​ចំ​ដុត​ចង្កៀង​ទាំង​អស់​នៅ​លើ​នោះ​ផង។


អ្នក​ទាំង​ពីរ​នេះ គឺ​ជា​ដើម​អូលីវ​ទាំង​ពីរ និង​ជា​ជើង​ចង្កៀង​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ខាង​មុខ​អុលឡោះ‌ជាអម្ចាស់​នៃ​ផែនដី។


ប៉ុន្តែ ដើម​អូលីវ​ឆ្លើយ​ថា: អុលឡោះ និង​មនុស្ស​លោក ពេញ​ចិត្ត​នឹង​ប្រេង​របស់​ខ្ញុំ​គ្រប់ៗ​គ្នា តើ​ឲ្យ​ខ្ញុំ​លះ​បង់​ប្រេង​របស់​ខ្ញុំ ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ ដូច​ម្តេច​កើត។


រីឯ​ចង្កៀង​ដែល​គេ​ដុត​ក្នុង​ទី​សក្ការៈ មិន​ទាន់​រលត់​នៅ​ឡើយ ហើយ​កុមារ​សាំយូ‌អែល​ដេក​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ត្រង់​កន្លែង​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រីរបស់​អុលឡោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម