ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 21:20 - អាល់គីតាប

ប្រសិន​បើ​អ្នក​ណា​យក​ដំបង​វាយ​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី​របស់​ខ្លួន រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង នោះ​គាត់​ត្រូវ​តែ​ទទួល​ទោស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​អ្នក​ណា​វាយ​បាវ​បម្រើ​ប្រុស ឬ​បាវ​បម្រើ​ស្រី​របស់​ខ្លួន​ដោយ​ដំបង ហើយ​បាវ​បម្រើ​នោះ​ស្លាប់​នៅ​ក្រោម​ដៃ​របស់​ខ្លួន ចៅ‌ហ្វាយ​នោះ​ត្រូវ​តែ​ទទួល​ទោស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​អ្នក​ណា​យក​ដំបង​វាយ​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី​របស់​ខ្លួន រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង នោះ​គាត់​ត្រូវ​តែ​ទទួល​ទោស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​អ្នក​ណា​វាយ​បាវ​ប្រុស ឬ​បាវ​ស្រី​ខ្លួន ដោយ​ដំបង ហើយ​បាវ​នោះ​ស្លាប់​នៅ​ក្រោម​ដៃ​ខ្លួន​ភ្លាម នោះ​ត្រូវ​ធ្វើ​ទោស​ដល់​ចៅហ្វាយ​ជា​មិន​ខាន

សូមមើលជំពូក



និក្ខមនំ 21:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «បើ​អ្នក​ណា​សម្លាប់​កបេល គេ​នឹង​សង​សឹក​អ្នក​នោះ​វិញ មួយ​ជា​ប្រាំ​ពីរ»។ បន្ទាប់​មក អុលឡោះ‌តាអាឡា​ដៅ​សញ្ញា​សំគាល់​មួយ​នៅ​លើ​កបេល។ ដូច្នេះ ពេល​មាន​នរណា​ជួប​គាត់ គេ​នឹង​មិន​ប្រហារ​ជីវិត​គាត់​ឡើយ។


បើ​គេ​វាយ​សម្លាប់​កបេល ត្រូវ​សម្លាប់​ប្រាំ​ពីរ​នាក់​សង​សឹក​វិញ ប៉ុន្តែ បើ​គេ​វាយ​សម្លាប់​ឡាម៉េក ត្រូវ​សម្លាប់​រហូត​ដល់​ទៅ​ចិត‌សិប​ប្រាំ​ពីរ​នាក់ ដើម្បី​សង​សឹក»។


អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញ​មិន​ខាន។ ដ្បិត​អុលឡោះ​បាន​បង្កើត​មនុស្ស​លោក មក​ជា​តំណាង​របស់​អុលឡោះ។


ហើយ​ប្រសិន​បើ​អ្នក​របួស​នោះ ងើប​ដើរ​ចេញ​ទៅ​ក្រៅ​បាន ដោយ​ប្រើ​ឈើ​ច្រត់ អ្នក​ដែល​វាយ​គេ​មិន​ត្រូវ​ទទួល​ទោស​ទេ។ ប៉ុន្តែ គាត់​ត្រូវ​សង​ជំងឺ​ចិត្ត ព្រោះ​អ្នក​របួស​មិន​អាច​ធ្វើ​ការ​បាន គឺ​ត្រូវ​សង​ថ្លៃ​មើល​ជំងឺ​របស់​គេ រហូត​ដល់​ជា​សះ​ស្បើយ​ផង​ដែរ។


ប្រសិន​បើ​ខ្ញុំ​បម្រើ​នោះ​រស់​បាន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ចៅ‌ហ្វាយ​មិន​ត្រូវ​ទទួល​ទោស​ទេ ព្រោះ​ខ្ញុំ​បម្រើ​នោះ​ជា​សម្បត្តិ​របស់​គាត់។


គេ​មិន​អាច​ប្រដៅ​ខ្ញុំ​បម្រើ​នឹង​ពាក្យ​សំដី​បាន​ទេ ដ្បិត​ទោះ​បី​វា​យល់​ក្ដី ក៏​វា​មិន​ធ្វើ​តាម​ដែរ។


អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ គឺ​នៅ​ពេល​ណា​ចាប់​ឃាតក​បាន​ត្រូវ​តែ​សម្លាប់​ចោល។


ដ្បិត​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​អុលឡោះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​ប្រព្រឹត្ដ​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រព្រឹត្ដ​អំពើ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​អាជ្ញាធរ​មិន​មែន​កាន់​អំណាច អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់។


កុំ​អាណិត​អាសូរ​អ្នក​ដែល​មាន​ទោស​ឲ្យ​សោះ។ អ្នក​ណា​សម្លាប់​គេ ត្រូវ​សម្លាប់​អ្នក​នោះ​វិញ អ្នក​ណា​វាយ​ភ្នែក​គេ​ម្ខាង ត្រូវ​វាយ​ភ្នែក​អ្នក​នោះ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ធ្មេញ​មួយ អ្នក​ណា​វាយ​គេ​បាក់​ដៃ​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ដៃ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​បាក់​ជើង​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ជើង​ម្ខាង​វិញ​ដែរ»។