គាត់ឆ្លើយទៅកាន់អុលឡោះវិញថា៖ «ខ្ញុំបានឮសំឡេងទ្រង់ នៅក្នុងសួនឧទ្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំពួន»។
និក្ខមនំ 20:19 - អាល់គីតាប ពួកគេពោលទៅកាន់ម៉ូសាថា៖ «សូមអ្នកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្តាប់អ្នក។ ប៉ុន្តែ សូមកុំឲ្យអុលឡោះមានបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនិយាយទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំចុះ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្ដាប់លោក។ ប៉ុន្តែ សូមកុំឲ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនិយាយនឹងម៉ូសេថា សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា តែខ្លួនលោកបានហើយ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះមានបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់ |
គាត់ឆ្លើយទៅកាន់អុលឡោះវិញថា៖ «ខ្ញុំបានឮសំឡេងទ្រង់ នៅក្នុងសួនឧទ្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំពួន»។
យ៉ាកកូបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតគាត់ពោលថា «ខ្ញុំបានឃើញអុលឡោះផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
អុលឡោះមានបន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញមុខយើង ហើយមានជីវិតតទៅមុខទៀតបានឡើយ»។
កាលជនជាតិអ៊ីស្រអែលនៅជួបជុំគ្នាក្នុងវាលរហោស្ថាន គឺម៉ូសានេះហើយ ដែលនៅជាមួយម៉ាឡាអ៊ីកាត់ផង នៅជាមួយបុព្វបុរសផង។ ម៉ាឡាអ៊ីកាត់បានថ្លែងបន្ទូលនៃអុលឡោះមកគាត់ នៅលើភ្នំស៊ីណៃ ហើយគាត់បានទទួលបន្ទូលទ្រង់ដែលផ្ដល់ជីវិត យកមកប្រគល់ឲ្យយើងទាំងអស់គ្នា។
បើដូច្នោះ តើហ៊ូកុំមានប្រយោជន៍អ្វី? ហ៊ូកុំកើតមានមកតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស ហើយមានខ្លឹមសាររហូតដល់ពូជពង្ស។
ដ្បិតនៅថ្ងៃដែលអ្នកជួបជុំគ្នានៅហោរែប អ្នកបានសូមពីអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ តទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។
ចំណែកឯខ្ញុំវិញ ពេលនោះខ្ញុំឈរនៅចន្លោះអុលឡោះតាអាឡា និងអ្នករាល់គ្នា ដើម្បីនាំបន្ទូលរបស់ទ្រង់ មកប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាភ័យខ្លាចភ្លើង ហើយអ្នករាល់គ្នា ពុំបានឡើងទៅលើភ្នំទេ។ ទ្រង់មានបន្ទូលថា:
ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និងឮសំឡេងដែរ។ ពេលជនជាតិអ៊ីស្រអែលឮ គេបានអង្វរសុំកុំឲ្យទ្រង់មានបន្ទូលទៀត