ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកទ្រង់វិញ ហើយអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។
និក្ខមនំ 13:17 - អាល់គីតាប ពេលស្តេចហ្វៀរ៉អ៊ូនបើកឲ្យប្រជាជនអ៊ីស្រអែលចាកចេញទៅនោះ អុលឡោះតាអាឡាពុំបាននាំពួកគេតាមផ្លូវទៅស្រុកភីលីស្ទីនទេ ទោះបីផ្លូវនោះ ជាផ្លូវជិតក៏ដោយ ដ្បិតទ្រង់នឹកគិតថា ប្រសិនបើប្រជាជនជួបប្រទះនឹងសង្គ្រាម ពួកគេអាចដូរគំនិត ហើយចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលផារ៉ោនបើកឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ នោះព្រះទ្រង់មិនបាននាំគេតាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់នឹកគិតថា៖ «ប្រសិនបើគេប្រទះនឹងចម្បាំង នោះគេអាចដូរគំនិត ហើយត្រឡប់ទៅស្រុកអេស៊ីព្ទវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះចៅផារ៉ោនបើកឲ្យប្រជាជនអ៊ីស្រាអែលចាកចេញទៅនោះ ព្រះជាម្ចាស់ពុំបាននាំពួកគេតាមផ្លូវទៅស្រុកភីលីស្ទីនទេ ទោះបីផ្លូវនោះជាផ្លូវជិតក៏ដោយ ដ្បិតព្រះអង្គនឹកគិតថា ប្រសិនបើប្រជាជនជួបប្រទះនឹងសង្គ្រាម ពួកគេអាចដូរគំនិត ហើយចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលផារ៉ោនបានឲ្យគេទៅហើយ នោះព្រះទ្រង់មិនបាននាំគេ តាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់មានបន្ទូលថា ខ្លាចក្រែងគេឃើញចំបាំង ហើយរសាយចិត្ត រួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ |
ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកទ្រង់វិញ ហើយអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។
ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់ ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មាន ដែលទ្រង់បានធ្វើ ដើម្បីជួយពួកគេ។ ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរ ពួកគេបានតែងតាំងមេដឹកនាំម្នាក់ ចង់វិលទៅរកទាសភាពវិញ។ ប៉ុន្តែ ទ្រង់ជាម្ចាស់ដែលតែងតែអត់ទោស ទ្រង់ប្រកបដោយចិត្ត អាណិតអាសូរ និងប្រណីសន្ដោស ទ្រង់មានចិត្តអត់ធ្មត់ និងពោរពេញដោយចិត្តមេត្តាករុណា ទ្រង់មិនបោះបង់ចោលពួកគេឡើយ។
កាលឃើញស្តេចហ្វៀរ៉អ៊ូន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកអុលឡោះតាអាឡា។
ប៉ុន្ដែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកអ្នកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកអ្នកទេ។
បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់គាត់ទេ គឺគេបែរជានាំគ្នាជំទាស់នឹងគាត់ ហើយមានចិត្ដចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ
ស្តេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យបានច្រើនដែរ ដ្បិតអុលឡោះតាអាឡាមានបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។
នាយទាហានត្រូវនិយាយទៅកាន់ពលទ័ពទៀតថា: “បើនរណាភ័យខ្លាច ឬគ្មានទឹកចិត្តក្លាហានទេ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេនាំឲ្យបងប្អូនឯទៀតៗបាក់ទឹកចិត្តដូចខ្លួនដែរ”។
អុលឡោះតាអាឡានឹងនាំអ្នកទៅស្រុកអេស៊ីបវិញ តាមនាវា។ អ្នកនឹងវិលត្រឡប់ទៅស្រុក ដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនបានឃើញទៀតឡើយ! នៅទីនោះ អ្នករាល់គ្នានឹងលក់ខ្លួនធ្វើជាទាសា ទាសីរបស់ខ្មាំងសត្រូវ តែគ្មាននរណាចង់ទិញអ្នករាល់គ្នាទេ!»។
ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតគាត់កាន់ចិត្ដរឹងប៉ឹងហាក់បីដូចជាឃើញអុលឡោះ ដែលមនុស្សពុំអាចមើលឃើញ។
ដូច្នេះ ចូរប្រកាសប្រាប់ពលទ័ពដូចតទៅ: អ្នកណាខ្លាច និងភ័យតក់ស្លុត អ្នកនោះត្រូវចុះពីភ្នំកាឡាដ វិលត្រឡប់ទៅវិញចុះ»។ ពេលនោះ ពលទ័ពពីរម៉ឺនពីរពាន់នាក់ នាំគ្នាវិលត្រឡប់ទៅវិញ នៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ។