ណុះហ៍បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ គាត់បានយកសត្វខ្លះពីក្នុងចំណោមសត្វហាឡាល់គ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបហាឡាល់គ្រប់ប្រភេទ មកដុតទាំងមូល ធ្វើជាគូរបាននៅលើអាសនៈ។
និក្ខមនំ 10:25 - អាល់គីតាប ម៉ូសាជម្រាបស្តេចវិញថា៖ «សូមស្តេចអនុញ្ញាតឲ្យយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយ ដើម្បីធ្វើគូរបាន និងគូរបានដុតជូនអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកម៉ូសេប្រកែកថា៖ «ព្រះករុណាត្រូវអនុញ្ញាតឲ្យយើងខ្ញុំមានសត្វសម្រាប់ថ្វាយយញ្ញបូជា និងតង្វាយដុត ដើម្បីឲ្យយើងខ្ញុំបានថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេទូលស្ដេចវិញថា៖ «សូមព្រះករុណាអនុញ្ញាតឲ្យយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយ ដើម្បីថ្វាយជាយញ្ញបូជា និងជាតង្វាយដុតទាំងមូល*ដល់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែម៉ូសេប្រកែកថា ទេ ត្រូវឲ្យទ្រង់ប្រទានសត្វសំរាប់ជាយញ្ញបូជា នឹងដង្វាយដុតមកយើងខ្ញុំ ឲ្យយើងខ្ញុំបានរៀបថ្វាយព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំផង |
ណុះហ៍បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ គាត់បានយកសត្វខ្លះពីក្នុងចំណោមសត្វហាឡាល់គ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបហាឡាល់គ្រប់ប្រភេទ មកដុតទាំងមូល ធ្វើជាគូរបាននៅលើអាសនៈ។
ស្តេចហ្វៀរ៉អ៊ូនក៏ឲ្យគេហៅម៉ូសាមក ហើយប្រាប់ថា៖ «ចូរនាំគ្នាទៅគោរពបម្រើអុលឡោះតាអាឡាចុះ តែត្រូវទុកហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។
យើងខ្ញុំត្រូវតែនាំហ្វូងសត្វទាំងអស់ទៅជាមួយ ដោយឥតទុកសត្វណាមួយ ឲ្យនៅទីនេះទេ។ យើងខ្ញុំត្រូវឲ្យពួកវាមួយចំនួនជូនអុលឡោះតាអាឡា ប៉ុន្តែ មុននឹងទៅដល់ទីដៅ យើងខ្ញុំក៏ពុំបានដឹងថា តើត្រូវឲ្យសត្វណានៅឡើយ»។
ចូរសង់អាសនៈមួយអំពីដី សម្រាប់យើង។ ចូរយកចៀម និងគោមកធ្វើជាគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។
ពេលចាប់ឆ្នោតរួចហើយ ហារូនយកពពែឈ្មោលដែលត្រូវជូនអុលឡោះតាអាឡា ទៅធ្វើជាគូរបានរំដោះបាប។
ក្រោយពីបានធ្វើគូរបានរំដោះបាបគូរបានដុត និងគូរបានមេត្រីភាពចប់សព្វគ្រប់ហើយ ហារូនលើកដៃជូនពរប្រជាជន រួចចុះមកវិញ។