ខ្ញុំជាមិត្តរបស់អស់អ្នក ដែលគោរពកោតខ្លាចទ្រង់ និងអស់អ្នកដែលប្រតិបត្តិតាម ឱវាទរបស់ទ្រង់។
នាងរស់ 1:10 - អាល់គីតាប កូនប្រសាទាំងពីរពោលទៅម្តាយក្មេកវិញថា៖ «ទេ! យើងខ្ញុំទៅជាមួយអ្នកម្តាយ ជាមួយជនជាតិរបស់អ្នកម្តាយដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ នាងទាំងពីរប្រកែកថា៖ «ទេ យើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្តាយ ជាមួយអ្នកម្តាយដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រសាទាំងពីរពោលទៅម្ដាយក្មេកវិញថា៖ «ទេ! យើងខ្ញុំទៅជាមួយអ្នកម្ដាយ ជាមួយជនជាតិរបស់អ្នកម្ដាយដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែនាងទាំង២ប្រកែកថា ទេយើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្តាយ ជាមួយនឹងអ្នកម្តាយដែរ |
ខ្ញុំជាមិត្តរបស់អស់អ្នក ដែលគោរពកោតខ្លាចទ្រង់ និងអស់អ្នកដែលប្រតិបត្តិតាម ឱវាទរបស់ទ្រង់។
ប្រជាជនដ៏វិសុទ្ធនៅលើទឹកដីនេះ សុទ្ធតែជាមនុស្សល្អ ខ្ញុំពេញចិត្តនឹងនៅជាមួយពួកគេណាស់។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ ដែលនិយាយភាសាផ្សេងៗគ្នា នឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា “ពួកយើងនឹងទៅជាមួយអ្នករាល់គ្នាដែរ ព្រោះពួកយើងឮថា អុលឡោះនៅជាមួយអ្នករាល់គ្នា”»។
តែនាងណាអូមីប្រកែកថា៖ «កូនទាំងពីរត្រូវតែត្រឡប់ទៅវិញ ហេតុអ្វីបានជាកូនចង់ទៅជាមួយម្តាយ?។ ម៉ែហួសអាយុនឹងមានកូនប្រុស ដែលអាចរៀបការជាមួយនាងហើយ។
នាងណាអូមី និងកូនប្រសាទាំងពីរ នាំគ្នាចេញដំណើរពីស្រុកដែលនាងធ្លាប់រស់នៅ វិលត្រឡប់មកស្រុកយូដាវិញ។
សូមអុលឡោះតាអាឡាប្រទានឲ្យនាងទាំងពីរបានប្ដីថ្មី និងមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួនផង»។ បន្ទាប់មក នាងណាអូមីថើបលាកូនប្រសាទាំងពីរនាក់ ហើយគេទ្រហោយំទាំងអស់គ្នា។