ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:51 - អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ ខ្មាំង​សត្រូវ​របស់​ទ្រង់ នាំ​គ្នា​បំបាក់​មុខ​ស្ដេច ដែល​ទ្រង់​ចាក់​ប្រេង​តែង‌តាំង គឺ​ទោះ​បី​ខ្ញុំ​ទៅ​ទី​ណា​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​បំបាក់​មុខ​ខ្ញុំ​ជា‌និច្ច។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ សូមនឹកចាំថា​ខ្មាំងសត្រូវ​របស់ព្រះអង្គ​បាន​ត្មះតិះដៀល​យ៉ាងណា គឺ​បាន​ត្មះតិះដៀល​ជំហាន​របស់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​យ៉ាងណា​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ខ្មាំង​សត្រូវ​បាន​យក​ដំណៀល​នោះ មក​ត្មះ‌តិះ‌ដៀល​ទូល‌បង្គំ គឺ​គេ​បាន​ត្មះ‌តិះ‌ដៀល​អស់​ទាំង​ជំហាន​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​នាំ​គ្នា​បំបាក់​មុខ​ស្ដេច ដែល​ព្រះអង្គ​ចាក់​ប្រេង​អភិសេក គឺ​ទោះ​បី​ទូលបង្គំ​ទៅ​ទី​ណា​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​បំបាក់​មុខ​ទូលបង្គំ​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ ពួក​ខ្មាំង​បាន​យក​សេចក្ដី​ដំនៀល​នោះ​ឯង មក​ត្មះ‌តិះដៀល​ដល់​ទូលបង្គំ​ដែរ គឺ​គេ​បាន​ត្មះ‌តិះដៀល​ដល់​អស់​ទាំង​ជំហាន​នៃ​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ។

សូមមើលជំពូក



ទំនុកតម្កើង 89:51
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​សូរ៉កា សូម​ទ្រង់​ប្រទាន​ការ​សង្គ្រោះ​មក​ខ្ញុំ សូម​ទ្រង់​វាយ​ប្រហារ​អស់​អ្នក ដែល​បៀត‌បៀន​ខ្ញុំ - សម្រាក សូម​អុលឡោះ​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


ញាតិ‌សន្ដាន​របស់​ខ្ញុំ​ចាត់​ទុក​ខ្ញុំ ដូច​ជន​ដទៃ បង​ប្អូន​បង្កើត​របស់​ខ្ញុំ​ចាត់​ទុក​ខ្ញុំ ដូច​ជន​បរទេស។


ឱ​អុលឡោះ​អើយ តើ​ឲ្យ​បច្ចា‌មិត្ត ត្មះ‌តិះ‌ដៀល​ទ្រង់​ដល់​ពេល​ណា? តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ នាម​ទ្រង់​ដល់​កាល​ណា​ទៀត?


ឱ​អុលឡោះ‌តាអាឡា​អើយ អ្វីៗ​ដែល​ទ្រង់​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់‌ងាយ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វ‌បុរស​យើង​ខ្ញុំ។


ប៉ុន្ដែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «អ្នក​នេះ​ដេញ​អ៊ីព្លេស​បាន​ដូច្នេះ មក​ពី​បេលសេ‌ប៊ូល ជា​ស្ដេច​អ៊ីព្លេស​ប្រគល់​អំណាច​ឲ្យ​ប៉ុណ្ណោះ»។


ពោល​ថា៖ «អ្នក​នេះ​បាន​អះ‌អាង​ថា “ខ្ញុំ​អាច​រុះ​ម៉ាស្ជិទ​របស់​អុលឡោះ​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ”»។


ជន‌ជាតិ​យូដា​សួរ​អ៊ីសា​ថា៖ «យើង​និយាយ​ថា​អ្នក​ជា​សាសន៍​សាម៉ារី ហើយ​ថា​មាន​អ៊ីព្លេស​ចូល​នោះ​ត្រូវ​មែន!»។


ក្រុម​សាវ័ក​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​អុលឡោះ​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្ដិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​នាម​អ៊ីសា។


ពេល​ខ្លះ បង​ប្អូន​ត្រូវ​គេ​ប្រមាថ​មើល‌ងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បង​ប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។


អ្នក​ខ្លះ​ទៀត​សុខ​ចិត្ដ​ឲ្យ​គេ​ចំអក​ឡក‌ឡឺយ ឲ្យ​គេ​វាយ​ដំ ហើយ​ថែម​ទាំង​ឲ្យ​គេ​ដាក់​ច្រវាក់​ឃុំ‌ឃាំង​ថែម​ទៀត​ផង។


ប៉ុន្ដែ ត្រូវ​ឆ្លើយ​ទៅ​គេ ដោយ​ទន់​ភ្លន់ ដោយ​គោរព និង​ដោយ​មាន​មន‌សិការ​ល្អ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចង់​មួល​បង្កាច់​កិរិយា​ល្អ​របស់​បង​ប្អូន ជា​អ្នក​ជឿ​អាល់ម៉ា‌ហ្សៀស ត្រង់​ចំណុច​ណា​មួយ​បែរ​ជា​ត្រូវ​ខ្មាស​ទៅ​វិញ។