ស្តេចហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស និងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ស្តេចទត ជ្រាបថាគេបានតែងតាំងស្តេចស៊ូឡៃម៉ាន ឲ្យស្នងរាជ្យរបស់ទតជាបិតា គាត់ក៏ចាត់អ្នកបម្រើទៅជួបស្តេចស៊ូឡៃម៉ាន។
ទំនុកតម្កើង 80:12 - អាល់គីតាប ហេតុអ្វីបានជាទ្រង់រំលំរបងចម្ការ ទំពាំងបាយជូរនេះ បណ្តាលឲ្យអស់អ្នកធ្វើដំណើរ កាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ? ព្រះគម្ពីរខ្មែរសាកល ហេតុអ្វីបានជាព្រះអង្គរំលំរបងរបស់វា ឲ្យអស់អ្នកដែលដើរកាត់ផ្លូវបានបេះផ្លែវាដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឥឡូវនេះ ហេតុអ្វីបានជាព្រះអង្គ រំលំរបងចម្ការទំពាំងបាយជូរនេះ ធ្វើឲ្យអស់អ្នកដែលដើរតាមនោះបេះផ្លែវាដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការ ទំពាំងបាយជូរនេះ បណ្ដាលឲ្យអស់អ្នកធ្វើដំណើរ កាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាទ្រង់រំលំរបងចេញ ឲ្យអស់អ្នកដើរតាមនោះ បានបោចបំផ្លាញដូច្នេះ |
ស្តេចហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស និងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ស្តេចទត ជ្រាបថាគេបានតែងតាំងស្តេចស៊ូឡៃម៉ាន ឲ្យស្នងរាជ្យរបស់ទតជាបិតា គាត់ក៏ចាត់អ្នកបម្រើទៅជួបស្តេចស៊ូឡៃម៉ាន។
ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹង អំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះ គឺខ្ញុំនឹងរើរបងចេញ ឲ្យសត្វចូលស៊ីបំផ្លាញ ខ្ញុំនឹងទម្លុះជញ្ជាំង ឲ្យគេចូលជាន់ឈ្លី។
អ៊ីស្រអែលប្រៀបដូចជាដើមទំពាំងបាយជូរ ដែលពួកចោរប្លន់កំទេចមែកធាងអស់។ អុលឡោះតាអាឡានឹងមកលើកកិត្តិយស របស់កូនចៅយ៉ាកកូប ហើយធ្វើឲ្យអ៊ីស្រអែលបានរុងរឿង ដូចដើមឡើងវិញ។
គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចំការទាំងនោះមិនខាន រួចប្រគល់ចំការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮពាក្យនេះគេពោលថា៖ «ទេ! កុំឲ្យកើតមានដូច្នោះឡើយ»។