ទ្រង់ជ្រាបច្បាស់ថា ខ្ញុំរងទុក្ខយ៉ាងណា សូមត្រងទឹកភ្នែកខ្ញុំទុក ទ្រង់បានរាប់តំណក់ទឹកភ្នែក ទាំងនោះក្នុងបញ្ជីស្រាប់ហើយ។
ទំនុកតម្កើង 139:16 - អាល់គីតាប កាលខ្ញុំមិនទាន់មានរូបរាងកាយនៅឡើយ ទ្រង់មើលឃើញខ្ញុំរួចស្រេចទៅហើយ ទ្រង់ក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិត របស់ខ្ញុំទុកក្នុងបញ្ជីរបស់ទ្រង់ មុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។ ព្រះគម្ពីរខ្មែរសាកល ព្រះនេត្ររបស់ព្រះអង្គបានទតឃើញសារធាតុរបស់ទូលបង្គំដែលមិនទាន់ចេញជារូបរាង; ថ្ងៃដែលត្រូវបានកំណត់សម្រាប់ទូលបង្គំ គឺគ្រប់ថ្ងៃទាំងនោះ ត្រូវបានកត់ត្រាទុកក្នុងបញ្ជីរបស់ព្រះអង្គ កាលមិនទាន់មានថ្ងៃណាមួយនៃថ្ងៃទាំងនោះនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនេត្ររបស់ព្រះអង្គ បានឃើញធាតុនៃទូលបង្គំ តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។ គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក ក្នុងបញ្ជីរបស់ព្រះអង្គ គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ ឲ្យទូលបង្គំរស់នៅ មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលទូលបង្គំមិនទាន់មានរូបរាងកាយនៅឡើយ ព្រះអង្គទតឃើញទូលបង្គំរួចស្រេចទៅហើយ ព្រះអង្គក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិត របស់ទូលបង្គំទុកក្នុងបញ្ជីរបស់ព្រះអង្គ មុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានដំរូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ |
ទ្រង់ជ្រាបច្បាស់ថា ខ្ញុំរងទុក្ខយ៉ាងណា សូមត្រងទឹកភ្នែកខ្ញុំទុក ទ្រង់បានរាប់តំណក់ទឹកភ្នែក ទាំងនោះក្នុងបញ្ជីស្រាប់ហើយ។
ពេលនោះ អស់អ្នកដែលគោរព កោតខ្លាចអុលឡោះតាអាឡា ពិភាក្សាគ្នាទៅវិញទៅមក អុលឡោះតាអាឡាស្តាប់ ហើយយកចិត្តទុកដាក់នឹង ពាក្យសំដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព កោតខ្លាចនាមអុលឡោះតាអាឡាក្នុងក្រាំងមួយ ទុកជាទីរំលឹកចំពោះទ្រង់។
ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូចឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ទ្រង់ដែលនៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ដ ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។