ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:92 - អាល់គីតាប

ប្រសិន​បើ​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ទេ ខ្ញុំ​មុខ​ជា​រង​ទុក្ខ​វេទនា ហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ក្រឹត្យវិន័យ​របស់ព្រះអង្គ​មិនមែន​ជា​អំណរ​របស់ទូលបង្គំ​ទេ ម្ល៉េះសម​ទូលបង្គំ​បាន​វិនាស​នៅក្នុង​ទុក្ខវេទនា​របស់ទូលបង្គំ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ទូល‌បង្គំ​មិន​បាន​រីក‌រាយ នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​មុខជា​វិនាស ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយ របស់​ទូល‌បង្គំ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ទេ ទូលបង្គំ​មុខ​ជា​រង​ទុក្ខ​វេទនា ហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​ទូលបង្គំ​មិន​បាន​រីក‌រាយ​ក្នុង​ក្រិត្យ‌វិន័យ​របស់​ទ្រង់ នោះ​ទូលបង្គំ​នឹង​បាន​វិនាស​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយ របស់​ទូលបង្គំ​ហើយ

សូមមើលជំពូក



ទំនុកតម្កើង 119:92
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​កើត​ទុក្ខ​អន្ទះ‌អន្ទែង​ជា​ខ្លាំង តែ​បទ​បញ្ជា​របស់​ទ្រង់ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ។


ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ខ្លាំង​ណាស់ ខ្ញុំ​មិន​ភ្លេច​បន្ទូល​របស់​ទ្រង់​ឡើយ។


ខ្ញុំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ទ្រង់​ណាស់ ដំបូន្មាន​ទ្រង់​ជួយ​ជា​គំនិត​ដល់​ខ្ញុំ។


នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​បាន​ធូរ​ស្បើយ បន្ទូល​សន្យា​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ។


សូម​សំដែង​ចិត្ត​មេត្តា‌ករុណា​មក​លើ ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ណាស់។


ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះ ខ្ញុំ​នឹង​ឃើញ​សុភ‌មង្គល​មក​ពី​អុលឡោះ‌តាអាឡា ជា​មិន​ខាន!។


អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គីតាប​ជួយ​សំរាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ​ទ្រាំ​យើង​មាន​សេចក្ដី​សង្ឃឹម។