ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 117:1 - អាល់គីតាប

ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ប្រជា‌រាស្ត្រ​ទាំង​ប៉ុន្មាន​អើយ ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សាសន៍ដទៃ​ទាំងអស់​អើយ ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​! ជាតិសាសន៍​ទាំងអស់​អើយ ចូរ​សរសើរ​ព្រះអង្គ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​សរសីរ​តម្កើង​ព្រះ‌យេហូវ៉ា! ប្រជាជនទាំង​ប៉ុន្មាន​អើយ ចូរ​លើក​តម្កើង​ព្រះ‌អង្គ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ប្រជា‌រាស្ត្រ​ទាំង​ប៉ុន្មាន​អើយ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​ជន​រាល់​គ្នា​អើយ ចូរ​ដំកើង​ទ្រង់​ចុះ

សូមមើលជំពូក



ទំនុកតម្កើង 117:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​អុលឡោះ‌តាអាឡា! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!


ប្រជា‌ជន​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស ជូន​អុលឡោះ​!


មនុស្ស‌ម្នា​នៅ​ផែនដី​ទាំង​មូល ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ហើយ​នាំ​គ្នា​ច្រៀង គីតាបសាបូរ​ទ្រង់ គេ​ច្រៀង គីតាបសាបូរ​ជូន​នាម​ទ្រង់។ - សម្រាក


ឱ​អុលឡោះ​អើយ សូម​ឲ្យ​ប្រជា‌ជន ទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ទ្រង់ សូម​ឲ្យ​ប្រជា‌ជន​ទាំង​អស់​រួម​គ្នា លើក​តម្កើង​ទ្រង់!


អុលឡោះ‌តាអាឡា​អើយ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​នាម​ទ្រង់។


ហើយ​មាន​ចែង​ទៀត​ថាៈ «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​កោត​សរសើរ​អុលឡោះ‌ជាអម្ចាស់ ត្រូវ​ឲ្យ​ប្រជា‌រាស្ដ្រ​ផង​ទាំង​ពួង ច្រៀង​សរសើរ​ទ្រង់»។


ឱ​អុលឡោះ‌ជាអម្ចាស់​អើយ តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​នាម​ទ្រង់! តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង‌រឿង​នៃ​នាម​ទ្រង់! ដ្បិត​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ជា​ម្ចាស់​ដ៏​វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍ នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌»។


គេ​នាំ​គ្នា​ច្រៀង​បទ​ចំរៀង​ថ្មី​សរសើរ​កូន​ចៀម​ថាៈ “អ្នក​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង ព្រោះ​អ្នក​ត្រូវ​គេ​សម្លាប់​ធ្វើ​គូរបាន អ្នក​បាន​លោះ​មនុស្ស ពី​គ្រប់​ពូជ​គ្រប់​ភាសា គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ជូន​អុលឡោះ ដោយ‌សារ​ឈាម​របស់​លោក​ម្ចាស់។