ទ្រង់នឹងប្រមូលអំណាចទាំងនោះ ដូចគេប្រមូលអ្នកទោសនៅក្នុងរណ្ដៅ ទ្រង់ឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀត ទើបទ្រង់ជំនុំជម្រះពួកគេ។
ដានីយ៉ែល 8:26 - អាល់គីតាប រីឯកំណត់ពេលព្រឹក និងល្ងាច ដែលអ្នកបានឃើញនៅក្នុងនិមិត្តហេតុដ៏អស្ចារ្យ ពិតជាមានមែន។ សូមអ្នកលាក់និមិត្តហេតុដ៏អស្ចារ្យនេះឲ្យជិត ដ្បិតព្រឹត្តិការណ៍នោះនឹងកើតមានទៅអនាគតដ៏យូរលង់ខាងមុខ»។ ព្រះគម្ពីរខ្មែរសាកល រីឯនិមិត្តអំពីល្ងាច និងព្រឹក ដែលត្រូវបានប្រាប់មកនោះ គឺពិត ប៉ុន្តែអ្នកត្រូវបំបិទនិមិត្តនេះ ដ្បិតវាសំដៅលើយូរថ្ងៃទៅមុខទៀត”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និមិត្តអំពីល្ងាច និងព្រឹកដែលបានប្រាប់មកនោះពិតប្រាកដមែន តែឥឡូវនេះ ត្រូវបិទនិមិត្តនេះទុកសិន ដ្បិតគឺសម្រាប់ពេលដ៏យូរលង់នៅខាងមុខ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកំណត់ពេលព្រឹក និងល្ងាច ដែលលោកបានឃើញនៅក្នុងនិមិត្តហេតុដ៏អស្ចារ្យ ពិតជាមានមែន។ សូមលោកលាក់និមិត្តហេតុដ៏អស្ចារ្យនេះឲ្យជិត ដ្បិតព្រឹត្តិការណ៍នោះនឹងកើតមានទៅអនាគតដ៏យូរលង់ខាងមុខ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯការជាក់ស្តែងពីព្រឹកនឹងល្ងាចទាំងប៉ុន្មាន ដែលបានប្រាប់មកនោះជាសេចក្ដីពិតហើយ ប៉ុន្តែត្រូវឲ្យឯងបំបិទការជាក់ស្តែងនេះទុកនៅ ដ្បិតគឺសំរាប់ពេលទៅមុខជាយូរលង់ |
ទ្រង់នឹងប្រមូលអំណាចទាំងនោះ ដូចគេប្រមូលអ្នកទោសនៅក្នុងរណ្ដៅ ទ្រង់ឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀត ទើបទ្រង់ជំនុំជម្រះពួកគេ។
«កូនមនុស្សអើយ កូនចៅអ៊ីស្រអែលពោលថា “និមិត្តហេតុអស្ចារ្យដែលអ្នកឃើញនេះ គឺសម្រាប់អនាគតកាលដ៏យូរលង់ ហើយសេចក្ដីដែលគាត់ថ្លែងក៏សម្រាប់ពេលដ៏ឆ្ងាយខាងមុខដែរ”។
នៅឆ្នាំទីបីនៃរជ្ជកាលស្តេចស៊ីរូស ជាស្តេចរបស់ចក្រភពពែរ្ស អុលឡោះមានបន្ទូលមកកាន់ដានីយ៉ែល ហៅបេលថិស្សាសារ។ បន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ ដានីយ៉ែលរិះគិតពិចារណាអំពីបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលគាត់បានឃើញ។
ខ្ញុំមកពន្យល់ប្រាប់អ្នកឲ្យដឹងអំពីហេតុការណ៍ ដែលនឹងកើតមានចំពោះប្រជាជនរបស់អ្នក ទៅអនាគត ដ្បិតមាននិមិត្តហេតុអស្ចារ្យមួយ សម្រាប់គ្រានោះដែរ»។
ឥឡូវនេះ ខ្ញុំសូមជម្រាបសេចក្ដីពិតជូនអ្នក ដូចតទៅ: ស្ដេចបីនាក់នឹងឡើងគ្រងរាជ្យលើចក្រភពពែរ្ស បន្ទាប់មក មានស្ដេចទីបួនដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតៗ។ ពេលស្ដេចនោះមានអំណាចរឹងប៉ឹង ដោយសារទ្រព្យសម្បត្តិដ៏ច្រើន ស្ដេចក៏ប្រើគ្រប់មធ្យោបាយធ្វើសឹកនឹងអាណាចក្រក្រិក។
ចំពោះអ្នវិញ ដានីយ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចំរើនឡើង»។
គាត់តបមកខ្ញុំវិញថា៖ «ដានីយ៉ែលអើយ កុំខ្វល់ខ្វាយធ្វើអ្វី។ សេចក្ដីទាំងនេះត្រូវតែលាក់ឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។
ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុកស្រាប់តែឮសំឡេងមួយ ពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះឲ្យជិត កុំសរសេរទុកឡើយ»។
ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំទៀតថា៖ «សូមកុំលាក់ សេចក្ដីដែលមានថ្លែងទុកក្នុងគីតាបនេះឲ្យសោះ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។