ព្រឹកឡើងស្តេចហ្វៀរ៉អ៊ូនមានចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយដំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះ ជូនស្តេចហ្វៀរ៉អ៊ូនបានឡើយ។
ដានីយ៉ែល 5:8 - អាល់គីតាប ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្ដេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យជូនស្តេចបានឡើយ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អស់ទាំងអ្នកប្រាជ្ញរបស់ស្ដេចក៏ចូលមក ប៉ុន្តែមិនអាចអានសំណេរនោះ ឬធ្វើឲ្យការបកស្រាយសំណេរនោះបានជ្រាបដល់ស្ដេចបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្តេចក៏ចូលមក តែគេមិនអាចអានអក្សរនោះបានឡើយ ក៏មិនអាចកាត់ស្រាយថ្វាយស្តេចបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្ដេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យថ្វាយព្រះរាជាបានឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណៈនោះ អស់ទាំងពួកអ្នកប្រាជ្ញរបស់ស្តេចក៏ចូលមក តែគេមើលអក្សរនោះមិនបានឡើយ ក៏មិនអាចនឹងស្រាយន័យថ្វាយស្តេចបានដែរ |
ព្រឹកឡើងស្តេចហ្វៀរ៉អ៊ូនមានចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយដំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះ ជូនស្តេចហ្វៀរ៉អ៊ូនបានឡើយ។
ទុក្ខវេទនាទាំងពីរនេះនឹងកើតមានដល់អ្នក យ៉ាងទាន់ហន់ គឺក្នុងថ្ងៃតែមួយ អ្នកនឹងបាត់បង់កូនចៅ ហើយធ្លាក់ខ្លួនជាស្រីមេម៉ាយ។ ទុក្ខវេទនានេះនឹងកើតមានដល់អ្នក គេចមិនផុតឡើយ ទោះបីអ្នកមានមន្តអាគម ឬមានគាថា ការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរយកដាវទៅប្រហារជនជាតិខាល់ដេ អ្នកក្រុងបាប៊ីឡូន ព្រមទាំងមន្ត្រី និងអ្នកប្រាជ្ញរបស់ពួកគេ។
ដានីយ៉ែលជម្រាបស្តេចវិញថា៖ «អាថ៌កំបាំងដែលស្តេចចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ ហោរា គ្រូមន្តអាគម ឬគ្រូទាយណាអាចជម្រាបជូនស្តេចបានទេ។
នេះជាសុបិនដែលយើង ស្ដេចនេប៊ូក្នេសា បាននិមិត្តឃើញ។ ឥឡូវនេះ សុំលោកបេលថិស្សាសារកាត់ស្រាយអត្ថន័យឲ្យយើងបានដឹងផង ដ្បិតក្នុងចំណោមអ្នកប្រាជ្ញទាំងអស់នៅនគររបស់យើង គ្មាននរណាអាចកាត់ស្រាយបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះទើបកាត់ស្រាយបាន ព្រោះអ្នកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន”»។
យើង នេប៊ូក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។
ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរា គ្រូទាយ ព្រមទាំងគ្រូធ្មប់ផ្សេងៗបាននាំគ្នាមក។ យើងរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់យើង ប៉ុន្តែ ពួកគេពុំអាចកាត់ស្រាយអត្ថន័យប្រាប់យើងបានឡើយ។
គេទើបនឹងនាំពួកអ្នកប្រាជ្ញ និងគ្រូហោរា មកជួបយើងដើម្បីអានអក្សរ និងកាត់ស្រាយអត្ថន័យឲ្យយើង តែអ្នកទាំងនោះពុំអាចកាត់ស្រាយអត្ថន័យបានឡើយ។