យើងនឹងធ្វើឲ្យស្រុកនេះរងទុក្ខទោស តាមសេចក្ដីដែលយើងបានប្រកាសប្រឆាំងនឹងពួកគេ ដូចមានចែងទុកក្នុងក្រាំងនេះ ហើយដែលយេរេមាថ្លែងប្រឆាំងនឹងប្រជាជាតិទាំងអស់។
ដានីយ៉ែល 5:31 - អាល់គីតាប ស្តេចដារីយូស ជាជនជាតិមេឌី បានឡើងស្នងរាជ្យ ក្នុងអាយុហុកសិបពីរឆ្នាំ។ ព្រះគម្ពីរខ្មែរសាកល រួចដារីយុសជាជនជាតិមេឌី បានទទួលអាណាចក្រនោះ។ ពេលនោះ ទ្រង់មានព្រះជន្មាយុហុកសិបពីរព្រះវស្សា៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះបាទដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណហុកសិបពីរព្រះវស្សា បានឡើងស្នងរាជ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅដារីយូស ជាជនជាតិមេឌី បានឡើងស្នងរាជ្យ ក្នុងជន្មាយុហុកសិបពីរព្រះវស្សា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណ៦២ឆ្នាំហើយ ក៏ទទួលគ្រងរាជ្យឡើង។ |
យើងនឹងធ្វើឲ្យស្រុកនេះរងទុក្ខទោស តាមសេចក្ដីដែលយើងបានប្រកាសប្រឆាំងនឹងពួកគេ ដូចមានចែងទុកក្នុងក្រាំងនេះ ហើយដែលយេរេមាថ្លែងប្រឆាំងនឹងប្រជាជាតិទាំងអស់។
បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នក ហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួន ពេលគេឃើញអ្នក គេចាប់យកភ្លាម ព្រោះអ្នកហ៊ានរករឿងអុលឡោះតាអាឡា។
រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចដារីយុស ជាជនជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាម៉ាឡាអ៊ីកាត់មីកែល ដើម្បីជួយគាំទ្រគាត់។
“ពេរេស” (ប្រែថាចែក) មានន័យថា អុលឡោះនឹងចែករាជាណាចក្ររបស់ស្តេចជាពីរ គឺមួយចំណែកឲ្យជនជាតិមេឌី និងមួយចំណែកទៀតឲ្យជនជាតិពែរ្ស»។
ស្តេចដារីយូសពេញចិត្តតែងតាំងមេទ័ពមួយរយម្ភៃនាក់ឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។
នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចដារីយូស ជាបុត្ររបស់ស្តេចអហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានតែងតាំងជាស្ដេចរបស់រាជាណាចក្រខាល់ដេ