ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 5:14 - អាល់គីតាប

យើង​បាន​ឮ​គេ​និយាយ​ថា អ្នក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាង‌វៃ​អស្ចារ្យ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​បាន​ឮ​អំពី​អ្នក​ថា វិញ្ញាណ​របស់​បណ្ដា​ព្រះ​នៅក្នុង​អ្នក ហើយ​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដ៏វិសេស​ឃើញមាន​នៅក្នុង​អ្នក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​ឮ​គេ​និយាយ​ពី​លោក​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន ហើយ​ថា មាន​ពន្លឺ យោបល់ និង​ប្រាជ្ញា​ដ៏​វិសេស​នៅ​ក្នុង​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​ឮ​គេ​និយាយ​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាង‌វៃ​អស្ចារ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​បាន​ឮ​និយាយ​ពី​លោក​ថា មាន​វិញ្ញាណ​នៃ​ពួក​ព្រះ​សណ្ឋិត​លើ​លោក ហើយ​ថា​មាន​ពន្លឺ យោបល់ នឹង​ប្រាជ្ញា​ស្រួច‌ស្រាល់​នៅ​ក្នុង​ខ្លួន​លោក

សូមមើលជំពូក



ដានី‌យ៉ែល 5:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​មក​កាន់​យូសុះ​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​ដំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។


ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​ថា៖ «យើង​ពុំ​អាច​រក​បុរស​ផ្សេង​ទៀត ដែល​មាន​រស​អុលឡោះ​នៅ​ជា​មួយ ដូច​យូសុះ​នេះ​បាន​ឡើយ»។


ទ្រង់​សំដែង​ឲ្យ​ស្គាល់​អ្វីៗ ដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំង ទ្រង់​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ទ្រង់។


នៅ​ទី​បំផុត ដានី‌យ៉ែល​ចូល​មក (គាត់​ក៏​មាន​នាម​ថា “បេល‌ថិស្សា‌សារ” តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប​រាប់​ឲ្យ​គាត់​ដឹង​ពី​សុបិន​របស់​យើង ដូច​ត​ទៅ:


គេ​អញ្ជើញ​ដានី‌យ៉ែល​ចូល​ជួប​ស្តេច ហើយ​ស្តេច​មាន​ប្រសាសន៍​មក​គាត់​ថា៖ «តើ​អ្នក​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​បិតា​របស់​យើង​បាន​ជន្លៀស​យក​មក​ពី​ស្រុក​យូដា​មែន​ឬ?


គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​ឡើយ។


ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី​នាក់ និង​មេ‌ទ័ព​ទាំង​អស់ ដានី‌យ៉ែល​ប្រសើរ​ជាង​គេ ព្រោះ​គាត់​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​បំផុត។ ស្តេច​មាន​បំណង​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។