គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា! ស្អែកក៏យើងផឹកទៀតដែរ ព្រោះនៅសល់ស្រាច្រើនណាស់»។
ដានីយ៉ែល 4:4 - អាល់គីតាប យើង នេប៊ូក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។ ព្រះគម្ពីរខ្មែរសាកល យើង នេប៊ូក្នេសា បានរស់នៅយ៉ាងសុខស្រួលក្នុងដំណាក់របស់យើង ហើយបានចម្រុងចម្រើននៅក្នុងរាជវាំងរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើង នេប៊ូក្នេសា កំពុងរស់នៅយ៉ាងសុខស្រួល ក្នុងដំណាក់របស់យើង ហើយកំពុងចម្រើននៅក្នុងរាជវាំងរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើង នេប៊ូក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងព្រះបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើង នេប៊ូក្នេសា កំពុងនៅជាសុខ នៅក្នុងដំណាក់របស់យើង ហើយកំពុងចំរើននៅក្នុងព្រះរាជវាំង |
គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា! ស្អែកក៏យើងផឹកទៀតដែរ ព្រោះនៅសល់ស្រាច្រើនណាស់»។
តាំងពីក្មេងរៀងមក ម៉ូអាប់ពុំដែលមានកង្វល់ អ្វីទាល់តែសោះ គេសម្រាកយ៉ាងស្រួល ឥតដែលមាននរណា ដឹកយកទៅជាឈ្លើយសឹកឡើយ។ គេប្រៀបដូចជាស្រាដែលគ្មាននរណាផ្ទេរទៅ ដបផ្សេងទេ តែស្ថិតនៅក្នុងដបដដែល ហើយរក្សារសជាតិដើម ឥតដូរសោះ។
អ្នកមានចិត្តព្រហើន ព្រោះតែរូបសម្បត្តិដ៏ល្អស្អាតរបស់ខ្លួន។ អ្នកបានធ្វើឲ្យខ្លួនអាប់ប្រាជ្ញា ព្រោះតែភាពរុងរឿងរបស់អ្នក។ យើងបោះអ្នកទៅដី យើងធ្វើទោសអ្នកឲ្យស្ដេចនានាឃើញ។
ចូរប្រកាសថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ហ្វៀរ៉អ៊ូនជាស្ដេចស្រុកអេស៊ីបអើយ យើងប្រឆាំងនឹងអ្នកហើយ! អ្នកជាក្រពើដ៏ធំសំបើម ដេកនៅតាមដៃទន្លេ ហើយពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ។
ស្តេចបញ្ជាដូច្នេះហួសពីសមត្ថភាពដែលមនុស្សអាចធ្វើបាន ក្រៅពីព្រះដែលមិនស្ថិតនៅក្នុងចំណោមសត្វលោកនេះ គ្មាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ស្តេចបានទេ»។
ពេលនោះ ដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលគាត់ដឹងនៅក្នុងចិត្តគំនិត នាំឲ្យគាត់ភ័យរន្ធត់ជាខ្លាំង។ ស្តេចមានប្រសាសន៍មកកាន់គាត់សាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារជម្រាបស្ដេចថា៖ «សូមជម្រាបស្តេច សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ស្តេច ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ស្តេចវិញ!
ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្ដេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យជូនស្តេចបានឡើយ
នៅគ្រានោះ យើងនឹងកាន់ចន្លុះ រុករកអស់អ្នកដែលយើងត្រូវដាក់ទោស នៅក្រុងយេរូសាឡឹម។ អ្នកទាំងនោះសម្ងំ ហើយគិតថា “អុលឡោះតាអាឡា មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។