ធ្វើដូច្នេះ ពួកគេអាចជូនជំនូនដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះហើយពួកគេទូរអាអង្វរ សូមឲ្យស្តេច និងបុត្រ មានអាយុយឺនយូរ។
ដានីយ៉ែល 2:46 - អាល់គីតាប ពេលនោះ ស្តេចនេប៊ូក្នេសាក្រាបចុះ អោនមុខដល់ដី ថ្វាយបង្គំដានីយ៉ែល ហើយបញ្ជាឲ្យគេធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដើម្បីគោរពដានីយ៉ែល។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះបាទនេប៊ូក្នេសាក៏ក្រាបព្រះភក្ត្រដល់ដីថ្វាយបង្គំដានីយ៉ែល ហើយបញ្ជាឲ្យថ្វាយតង្វាយ និងគ្រឿងក្រអូបដល់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះបាទនេប៊ូក្នេសាក្រាបព្រះភក្ត្រចុះ ថ្វាយបង្គំដានីយ៉ែល ហើយបញ្ជាឲ្យគេថ្វាយយញ្ញបូជា និងគ្រឿងក្រអូប ដើម្បីគោរពលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះចៅនេប៊ូក្នេសាក្រាបចុះ ឱនព្រះភ័ក្ត្រដល់ដី ថ្វាយបង្គំលោកដានីយ៉ែល ហើយបញ្ជាឲ្យគេធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដើម្បីគោរពលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចនេប៊ូក្នេសា ទ្រង់ក្រាបផ្កាប់ព្រះភក្ត្រថ្វាយបង្គំដល់ដានីយ៉ែល ក៏បង្គាប់ឲ្យគេយកគ្រឿងបូជា នឹងគ្រឿងក្រអូបមកគោរពដល់លោក |
ធ្វើដូច្នេះ ពួកគេអាចជូនជំនូនដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះហើយពួកគេទូរអាអង្វរ សូមឲ្យស្តេច និងបុត្រ មានអាយុយឺនយូរ។
ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង ត្រូវនាំគ្នាអោនកាយក្រាបថ្វាយបង្គំរូបចម្លាក់មាស ដែលស្តេចនេប៊ូក្នេសាបានកសាង។
ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា អោនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលស្តេចនេប៊ូក្នេសាបានកសាង។
អ្នកនោះក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង ហើយខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី។ គាត់ពោលមកខ្ញុំថា៖ «បុត្រាមនុស្សអើយ ចូរជ្រាបថានិមិត្តហេតុដ៏អស្ចារ្យនេះ សំដែងអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅគ្រាចុងក្រោយ»។
យើងនឹងកំទេចក្រុងរបស់អ្នករាល់គ្នាឲ្យក្លាយទៅជាទីស្មសាន យើងនឹងបំផ្លាញទីសក្ការៈរបស់អ្នករាល់គ្នា ហើយយើងមិនស្រង់ក្លិននៃគ្រឿងក្រអូបរបស់អ្នករាល់គ្នាទៀតឡើយ។
គាត់ក្រាបដល់ជើងអ៊ីសា អោនក្បាលដល់ដី ហើយអរគុណអ៊ីសា អ្នកនោះជាអ្នកស្រុកសាម៉ារី។
បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារទល់មុខនឹងទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។
អ្នកកោះនោះរង់ចាំមើលលោកប៉ូល ហើមខ្លួន ឬក៏ត្រូវដាច់ខ្យល់ស្លាប់។ ប៉ុន្ដែ ក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់គាត់សោះ គេក៏ដូរគំនិត ហើយបែរជាពោលថា លោកប៉ូលជាព្រះវិញ។
ពេលនោះ អះលីជំអះទាំងម្ភៃបួននាក់ដែលអង្គុយលើបល្ល័ង្កនៅខាងមុខអុលឡោះ ក៏នាំគ្នាក្រាបអោនមុខដល់ដី ហើយថ្វាយបង្គំអុលឡោះ
ខ្ញុំក៏ក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់នោះបម្រុងនឹងថ្វាយបង្គំគាត់ ប៉ុន្ដែ គាត់ពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយអ្នកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនអ្នកដែលជឿលើសក្ខីភាពរបស់អ៊ីសាដែរ។ ត្រូវថ្វាយបង្គំអុលឡោះវិញ! ដ្បិតសក្ខីភាពរបស់អ៊ីសា គឺវិញ្ញាណដែលថ្លែងបន្ទូលក្នុងនាមអុលឡោះ»។
ខ្ញុំ យ៉ូហាន ខ្ញុំបានឮ និងបានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងបានឃើញដូច្នេះហើយ ខ្ញុំក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់ ដែលបានបង្ហាញឲ្យខ្ញុំឃើញនោះ បម្រុងនឹងថ្វាយបង្គំគាត់