អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ផ្ទះនានាក្នុងក្រុងនេះ ព្រមទាំងដំណាក់របស់ស្ដេចស្រុកយូដា នឹងត្រូវផ្ដួលរំលំដោយខ្មាំងលើកទួល វាយលុក។
ដានីយ៉ែល 11:15 - អាល់គីតាប ទ័ពស្ដេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្ដេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់ឡើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ស្ដេចនៃទិសខាងជើងនឹងមក ហើយសង់របាំងឡោមព័ទ្ធ ក៏វាយយកទីក្រុងដ៏រឹងមាំ។ កងទ័ពនៃទិសខាងត្បូងនឹងនៅឈរមិនបានឡើយ គឺសូម្បីតែពលទ័ពសម្រិតសម្រាំងរបស់ស្ដេចនោះផង ដ្បិតគេគ្មានកម្លាំងនឹងនៅឈរឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្តេចខាងជើងនឹងចូលមក លើកដីព័ទ្ធជុំវិញ ហើយចាប់យកទីក្រុងដែលមានកំផែងយ៉ាងរឹងមាំ ឯកងទ័ពរបស់ស្ដេចខាងត្បូងមិនអាចទប់ទល់បានទេ សូម្បីតែទ័ពពិសេសរបស់ស្តេច ក៏មិនអាចទប់បានដែរ ដ្បិតនឹងគ្មានកម្លាំងទប់ទល់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ័ពស្ដេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្ដេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ស្តេចខាងជើងនឹងមកជីកស្នាមភ្លោះ ហើយចាប់យកបានទីក្រុងដែលមានគ្រឿងការពារជាបរិបូរ ឯពលទ័ពរបស់ស្រុកខាងត្បូង នឹងធន់នៅមិនបាន ព្រមទាំងពលជ្រើសរើសរបស់ស្តេចនោះផង ក៏នឹងគ្មានកំឡាំងល្មមទប់ទល់ឡើយ |
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ផ្ទះនានាក្នុងក្រុងនេះ ព្រមទាំងដំណាក់របស់ស្ដេចស្រុកយូដា នឹងត្រូវផ្ដួលរំលំដោយខ្មាំងលើកទួល វាយលុក។
ចូរឡើងទៅចម្ការទំពាំងបាយជូររបស់ពួកគេ ហើយកំទេចចោលទៅ តែកុំកំទេចឲ្យអស់ទាំងស្រុងឡើយ។ ចូរកាប់មែកវាចោល ព្រោះមិនមែនជាមែករបស់អុលឡោះតាអាឡាទេ!
ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលស្តេចសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ស្តេចនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: «ចូរនាំគ្នាកាប់ដើមឈើ ហើយសង់ប៉មឲ្យខ្ពស់ ដើម្បីវាយលុកក្រុងយេរូសាឡឹម! ត្រូវតែដាក់ទោសក្រុងនេះ ព្រោះនៅក្នុងទីក្រុងមានសុទ្ធតែការជិះជាន់។
ពេលកងទ័ពបាប៊ីឡូនសង់ប៉ម និងលើកទួលឡើង ដើម្បីប្រល័យជីវិតប្រជាជនដ៏ច្រើនកុះករ ទោះបីស្ដេចហ្វៀរ៉អ៊ូនមានទ័ពជាច្រើន និងខ្លាំងពូកែយ៉ាងណាក្ដី ក៏ពុំអាចជួយស្ដេចនោះបានដែរ។
បន្ទាប់មក ចូរដាក់ខ្មាំងសត្រូវឡោមព័ទ្ធក្រុងនោះ ព្រមទាំងសង់ប៉ម និងលើកទួលឡើងសម្រាប់វាយលុកក្រុងនោះផង។ ចូរដាក់ទីតាំងទ័ព និងដាក់គ្រឿងសស្រ្ដាវុធដ៏ធំៗ ត្រៀមជុំវិញទីក្រុង ដើម្បីទម្លុះកំពែង។
នៅគ្រានោះ នឹងមានមនុស្សជាច្រើនប្រឆាំងនឹងស្ដេចខាងត្បូង ហើយមានមនុស្សឃោរឃៅជាច្រើនក្នុងចំណោមប្រជាជនរបស់គាត់ លើកគ្នាបះបោរ ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនោះ តែពួកគេពុំអាចសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។
ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្ដេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្ដេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្ដេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតា ទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។
ខ្ញុំឃើញវាចូលទៅជិតចៀម ទាំងកំរោល វាជល់ចៀមនោះបាក់ស្នែងទាំងពីរ ហើយចៀមឥតមានកម្លាំងតទល់នឹងវាវិញឡើយ។ វាផ្ដួលចៀមទៅលើដីហើយជាន់កំទេច ដោយគ្មាននរណាអាចរំដោះចៀមឲ្យរួចពីអំណាចរបស់វាបានឡើយ។
ជារៀងរាល់ថ្ងៃក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកបានឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសាដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។