នៅថ្ងៃនោះអ្នកនឹងលែងនៅស្ងៀមទៀតហើយ គឺអ្នកនឹងហាមាត់និយាយជាមួយមនុស្សដែលរត់មក។ អ្នកនឹងធ្វើជាប្រផ្នូលសម្រាប់ពួកគេ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
ដានីយ៉ែល 10:15 - អាល់គីតាប ពេលគាត់កំពុងរៀបរាប់សេចក្ដីទាំងនោះប្រាប់ខ្ញុំ ខ្ញុំអោនមុខចុះ នៅស្ងៀម ព្រះគម្ពីរខ្មែរសាកល នៅពេលគាត់បាននិយាយនឹងខ្ញុំតាមពាក្យទាំងនោះហើយ ខ្ញុំក៏ក្រាបមុខដល់ដី ហើយទៅជាគ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកបានមានប្រសាសន៍មកកាន់ខ្ញុំតាមសេចក្ដីទាំងនេះរួចហើយ ខ្ញុំក៏ឱនមុខមើលទៅដី ហើយនៅស្ងៀម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកកំពុងរៀបរាប់សេចក្ដីទាំងនោះប្រាប់ខ្ញុំ ខ្ញុំឱនមុខចុះ នៅស្ងៀម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលលោកបាននិយាយមកខ្ញុំ តាមសេចក្ដីទាំងនោះរួចហើយ នោះខ្ញុំក៏ឱនមុខមើលទៅដី ហើយបានគនៅ |
នៅថ្ងៃនោះអ្នកនឹងលែងនៅស្ងៀមទៀតហើយ គឺអ្នកនឹងហាមាត់និយាយជាមួយមនុស្សដែលរត់មក។ អ្នកនឹងធ្វើជាប្រផ្នូលសម្រាប់ពួកគេ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
យើងនឹងធ្វើឲ្យអ្នកទៅជាមនុស្សគនិយាយពុំកើត ហើយក៏ពុំអាចស្ដីបន្ទោសពួកគេបានដែរ ដ្បិតពួកគេជាពូជអ្នកបះបោរ។
មុនពេលអ្នកនោះមកដល់ នៅពេលល្ងាចអុលឡោះតាអាឡាដាក់ដៃលើខ្ញុំ។ លុះព្រលឹមឡើង ពេលអ្នកនោះមកដល់ អុលឡោះតាអាឡាបើកឲ្យខ្ញុំនិយាយឡើងវិញបាន។ ទ្រង់បើកមាត់ខ្ញុំឲ្យនិយាយស្ដី គឺខ្ញុំលែងគទៀតហើយ។
ខ្ញុំបានឮគាត់និយាយ ហើយសំឡេងរបស់គាត់ធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះ អោនមុខដល់ដី។
ក្នុងពេលគាត់មានប្រសាសន៍មកខ្ញុំ ខ្ញុំក៏លង់ស្មារតី ហើយនៅតែអោនមុខដល់ដីដដែល។ គាត់ពាល់ខ្ញុំ រួចឲ្យខ្ញុំក្រោកឈរឡើង នៅកន្លែងដែលខ្ញុំឈរពីមុន។
ប៉ុន្តែ ដោយអ្នកពុំព្រមជឿពាក្យខ្ញុំ អ្នកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។