ប្រសិនបើពពកមិនអណ្តែតឡើងពីជំរំទេ ជនជាតិអ៊ីស្រអែលមិនចេញដំណើរទេ គឺពួកគេរង់ចាំថ្ងៃដែលពពកអណ្តែតឡើង។
ជនគណនា 9:19 - អាល់គីតាប ពេលពពកស្ថិតនៅលើជំរំសក្ការៈយ៉ាងយូរនោះ ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបង្គាប់របស់អុលឡោះតាអាឡា គឺពួកគេមិនចេញដំណើរទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាពពកស្ថិតនៅលើរោងឧបោសថយូរថ្ងៃ នោះកូនចៅអ៊ីស្រាអែលក៏ស្ដាប់តាមបង្គាប់ព្រះយេហូវ៉ា គឺមិនចេញដំណើរទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពពកស្ថិតនៅលើព្រះពន្លាយ៉ាងយូរនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺពួកគេមិនចេញដំណើរទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាពពកនៅលើរោងឧបោសថជាយូរថ្ងៃ នោះពួកកូនចៅអ៊ីស្រាអែលគេក៏រក្សាបញ្ញើរបស់ព្រះយេហូវ៉ា ឥតមានធ្វើដំណើរទៅឯណាទេ |
ប្រសិនបើពពកមិនអណ្តែតឡើងពីជំរំទេ ជនជាតិអ៊ីស្រអែលមិនចេញដំណើរទេ គឺពួកគេរង់ចាំថ្ងៃដែលពពកអណ្តែតឡើង។
អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ទាំងយប់ ទាំងថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ធ្វើដូច្នេះអ្នករាល់គ្នានៅបម្រើអុលឡោះតាអាឡាដោយមិនត្រូវស្លាប់ឡើយ។ នេះជាបញ្ជាដែលខ្ញុំបានទទួលពីទ្រង់»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលដូចតទៅ: «ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង និងប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់ អ្នកនឹងគ្រប់គ្រងលើដំណាក់របស់យើង ហើយថែរក្សាទីលានរបស់យើងដែរ។ យើងនឹងឲ្យអ្នកចូលរួមក្នុងចំណោមអស់អ្នកដែលនៅទីនេះ។
ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ជំរំជួបអុលឡោះតាអាឡា ហើយបម្រើជនជាតិអ៊ីស្រអែលដោយបំពេញមុខងារនៅក្នុងជំរំសក្ការៈ។
ជនជាតិអ៊ីស្រអែលចេញដំណើរតាមបញ្ជារបស់អុលឡោះតាអាឡា ហើយនាំគ្នាបោះជំរំតាមបញ្ជារបស់អុលឡោះដែរ។ ពពកស្ថិតនៅលើជំរំសក្ការៈអស់រយៈពេលប៉ុនណា ពួកគេក៏បោះជំរំអស់រយៈពេលប៉ុណ្ណោះដែរ។
ប្រសិនបើពពកស្ថិតនៅលើជំរំសក្ការៈតែប៉ុន្មានថ្ងៃ នោះពួកគេត្រូវបោះជំរំ និងរើជំរំតាមបញ្ជារបស់អុលឡោះតាអាឡា។