ដាក់ទាំងអស់លើដៃរបស់ហារូន និងកូនរបស់គាត់ ហើយប្រាប់ពួកគេឲ្យលើកជំនូននេះឡើង ជាសញ្ញាជូនអុលឡោះតាអាឡា។
ជនគណនា 8:15 - អាល់គីតាប បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។ អ្នកត្រូវជម្រះពួកគេឲ្យបានបរិសុទ្ធ និងធ្វើពិធីញែកពួកគេ ទុកជាជំនូនសម្រាប់យើងបែបនេះឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយនោះមក ពួកលេវីត្រូវចូលទៅធ្វើការងារក្នុងត្រសាលជំនុំ គឺក្រោយពីអ្នកបានសម្អាតគេ ហើយបានថ្វាយគេជាតង្វាយគ្រវីរួចហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ អ្នកត្រូវជម្រះពួកគេឲ្យបរិសុទ្ធ និងធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើងបែបនេះឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក គេត្រូវចូលទៅធ្វើការងារក្នុងត្រសាលជំនុំ ត្រូវឲ្យឯងសំអាតគេ ហើយថ្វាយគេជាដង្វាយចុះ |
ដាក់ទាំងអស់លើដៃរបស់ហារូន និងកូនរបស់គាត់ ហើយប្រាប់ពួកគេឲ្យលើកជំនូននេះឡើង ជាសញ្ញាជូនអុលឡោះតាអាឡា។
«យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល
ហារូនត្រូវធ្វើពិធីញែកពួកលេវី ទុកជាជំនូនដែលកូនចៅអ៊ីស្រអែលយកមកជូនយើង ដើម្បីឲ្យបម្រើយើង។
បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខហារូន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាជំនូនសម្រាប់យើង។
យើងញែកពួកគេពីចំណោមជនជាតិអ៊ីស្រអែល ទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល