សូម្បីតែសពឪពុកម្តាយ និងបងប្អូនប្រុសស្រីរបស់ខ្លួនក៏មិនត្រូវចូលទៅជិត នាំឲ្យខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនជូនអុលឡោះតាអាឡា ដូចមានសក់របស់គេជាសញ្ញាសំគាល់ស្រាប់។
ជនគណនា 6:8 - អាល់គីតាប ក្នុងអំឡុងពេលដែលញែកខ្លួនជាអ្នកណាសារីតនោះ គេញែកខ្លួនជាបរិសុទ្ធ ជូនអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពេលដែលញែកខ្លួនជាអ្នកណាសារីត គេញែកខ្លួនជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំឡុងពេលញែកខ្លួនជាអ្នកណាសារីតនោះ គេញែកខ្លួនជាវិសុទ្ធថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលាដែលញែកខ្លួនចេញ នោះតែងជាបរិសុទ្ធដល់ព្រះយេហូវ៉ាជានិច្ច |
សូម្បីតែសពឪពុកម្តាយ និងបងប្អូនប្រុសស្រីរបស់ខ្លួនក៏មិនត្រូវចូលទៅជិត នាំឲ្យខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនជូនអុលឡោះតាអាឡា ដូចមានសក់របស់គេជាសញ្ញាសំគាល់ស្រាប់។
ប្រសិនបើមាននរណាម្នាក់ស្លាប់ភ្លាមៗ នៅក្បែរគាត់ ទោះបីគាត់ញែកខ្លួនជូនអុលឡោះតាអាឡាក្តី ក៏គាត់ក្លាយទៅជាសៅហ្មងដែរ។ ដូច្នេះ គាត់ត្រូវកោរសក់នៅថ្ងៃជម្រះខ្លួនឲ្យបានបរិសុទ្ធ គឺកោរសក់នៅថ្ងៃទីប្រាំពីរ។
នាងខ្ញុំបានទូរអាអង្វរអុលឡោះតាអាឡាសូមឲ្យមានកូន ហើយទ្រង់ក៏ប្រោសប្រទានតាមពាក្យរបស់នាងខ្ញុំ។
ឥឡូវនេះ នាងខ្ញុំសូមយកកូនមកជូនអុលឡោះតាអាឡា ឲ្យនៅជាមួយទ្រង់អស់មួយជីវិត»។ បន្ទាប់មក គេនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា។