ជនគណនា 34:18 - អាល់គីតាប ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវឲ្យមេដឹកនាំម្នាក់ជួយបែងចែកទឹកដីដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវយកមេដឹកនាំម្នាក់ ដើម្បីបែងចែកស្រុកទុកជាមត៌ក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវឲ្យមេដឹកនាំមួយរូបជួយបែងចែកទឹកដីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវយកម្នាក់ៗដែលជាកំពូលពីគ្រប់ទាំងពូជអំបូរមក ឲ្យចែកស្រុកទុកជាមរដក |
គឺអ្នកទាំងនេះហើយដែលអុលឡោះតាអាឡាបញ្ជាឲ្យបែងចែងស្រុកកាណាន ដល់ជនជាតិអ៊ីស្រអែល។
អ៊ីមុាំអេឡាសារ និងយ៉ូស្វេជាកូនរបស់លោកនូន ព្រមទាំងមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល បានចែកទឹកដីទាំងនេះជាមត៌កឲ្យពួកគេ ដោយចាប់ឆ្នោតនៅចំពោះអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡានៅស៊ីឡូ។ ពួកគេបានបែងចែកស្រុកនោះចប់សព្វគ្រប់ជាស្ថាពរ។