ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 32:6 - អាល់គីតាប

ម៉ូសា​ឆ្លើយ​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​វិញ​ថា៖ «ក្នុង​ពេល​ដែល​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​សំងំ​នៅ​ទី​នេះ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ថា៖ «តើ​ត្រូវ​ឲ្យ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ទៅ​ច្បាំង ហើយ​អ្នក​រាល់​គ្នា​អង្គុយ​សម្ងំ​នៅ​ទី​នេះ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ឆ្លើយ​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​វិញ​ថា៖ «ក្នុង​ពេល​ដែល​បងប្អូន​របស់​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​សម្ងំ​នៅ​ទី​នេះ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ូសេ​លោក​ឆ្លើយ​ទៅ​ពួក​កូន​ចៅ​កាឌ់ នឹង​ពួក​កូន​ចៅ​រូបេន​ថា តើ​ត្រូវ​ឲ្យ​បង​ប្អូន​ឯង​រាល់​គ្នា​ទៅ​ច្បាំង ហើយ​ឯង​រាល់​គ្នា​អង្គុយ​ព្រងើយ​នៅ​ទី​នេះ​វិញ​ឬ​អី

សូមមើលជំពូក



ជន‌គណនា 32:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ៊ូរី​ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច​ថា ហិប​របស់​អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​កង‌ទ័ព​អ៊ីស្រ‌អែល និង​យូដា​ស្នាក់​នៅ​ក្នុង​ជំរំ រីឯ​លោក​យ៉ូអាប់ ជា​ចៅហ្វាយ​របស់​ខ្ញុំ និង​នាយ​ទាហាន​ក៏​សម្រាក​នៅ​តាម​វាល​ដែរ។ តើ​ពេល​នេះ ឲ្យ​ខ្ញុំ​ទៅ​ផ្ទះ ទទួល​ទាន​អាហារ​ឆ្ងាញ់ និង​ដេក​អោប​ប្រពន្ធ​ម្តេច​កើត? ខ្ញុំ​សូម​ស្បថ​ថា ដរាប​ណា​ស្តេច​មាន​ជីវិត​នៅ ខ្ញុំ​មិន​ប្រព្រឹត្ត​ដូច្នេះ​ឡើយ!»។


ពួក​គេ​ពោល​ទៀត​ថា៖ «ប្រសិន​បើ​អ្នក​យល់​អធ្យា​ស្រ័យ​យើង​ខ្ញុំ សូម​មេត្តា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ខ្ញុំ​មក គឺ​មិន​បាច់​ឲ្យ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ឡើយ»។


ហេតុអ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាក់​ទឹក​ចិត្ត មិន​ចូល​ទៅ​ក្នុង​ទឹក​ដី ដែលអុលឡោះ‌តាអាឡា​ប្រទាន​មក​ពួក​គេ?


អ្នក​មាន​ចិត្ដ​ស្រឡាញ់ មិន​ប្រព្រឹត្ដ​អំពើ​ថោក​ទាប មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មួម៉ៅ មិន​ចង​គំនុំ


ក្នុង​ចំណោម​បង​ប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ ។


ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរ ហើយ​ស្តាប់​សំឡេង​ពួក​គង្វាល ហៅ​ហ្វូង​សត្វ​ខ្លួន​ដូច្នេះ? មែន​ហើយ នៅ​ក្នុង​ពួក​រូបេន គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។