ជនគណនា 3:24 - អាល់គីតាប មេដឹកនាំក្រុមគ្រួសារគើសូន គឺលោកអេលាសាប់ ជាកូនរបស់លោកឡាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាមួយអេលាសាប់ ជាកូនឡាអែល និងជាមេលើវង្សានុវង្សរបស់គើសុនជាឪពុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំក្រុមគ្រួសារគើសូន គឺលោកអេលាសាប់ ជាកូនរបស់លោកឡាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នកដែលជាកំពូលលើពួកកូនចៅរបស់ឪពុកពួកគើសុននេះ គឺអេលាសាប់ជាកូនឡាអែល |
នៅក្នុងជំរំជួបអុលឡោះតាអាឡា កូនចៅគើសូនទទួលបន្ទុកផ្នែកខាងជំរំសក្ការៈ និងជំរំព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលជំរំជួបអុលឡោះតាអាឡា
«ចូរធ្វើបញ្ជីរាយឈ្មោះកូនចៅគើសូនដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ។