ជនគណនា 26:57 - អាល់គីតាប ចំណែកឯពួកលេវីដែលបានជំរឿនតាមអំបូររបស់ពួកគេមានដូចតទៅ: អំបូរគើសុន ជាពូជពង្សរបស់លោកគើសុន អំបូរកេហាត់ជាពូជពង្សរបស់លោកកេហាត់ និងអំបូរម៉្រារីជាពូជពង្សរបស់លោកម៉្រារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាពួកលេវីដែលគេបានរាប់តាមពូជអំបូររបស់ពួកគេ អំបូរគើសុន ជាពូជពង្សរបស់គើសុន អំបូរកេហាត់ ជាពូជពង្សកេហាត់ អំបូរម្រ៉ារី ជាពូជពង្សរបស់ម្រ៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯពួកលេវីដែលបានជំរឿន តាមអំបូររបស់ពួកគេមានដូចតទៅ អំបូរគើរសុនជាពូជពង្សរបស់លោកគើសុន អំបូរកេហាត់ជាពូជពង្សរបស់លោកកេហាត់ និងអំបូរម៉្រារីជាពូជពង្សរបស់លោកម៉្រារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯក្នុងពួកលេវី នោះបានរាប់អ្នកទាំងនេះ តាមគ្រួគេ គឺគើសុន១ ជាអ្នកដែលបង្កើតគ្រួគើសុន កេហាត់១ ជាអ្នកដែលបង្កើតគ្រួកេហាត់ នឹងម្រ៉ារី១ ជាអ្នកដែលបង្កើតគ្រួម្រ៉ារី |
លោកអេឡាសារ កូនប្រុសរបស់ហារូន បានរៀបការជាមួយកូនស្រីលោកពូធាល នាងបង្កើតបានកូនប្រុសម្នាក់ជូនលោកគឺ ភីនេហាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមអំបូររបស់ពួកគេ។
ចំណែកឯកុលសម្ព័ន្ធលេវីវិញ គេពុំបានរាប់ជាមួយជនជាតិអ៊ីស្រអែលឯទៀតៗទេ គឺស្របតាមពាក្យដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
«ចូរជំរឿនកូនចៅលេវី តាមគ្រួសារ តាមអំបូររបស់ពួកគេ ដោយរាប់ចំនួនប្រុសៗទាំងអស់ដែលមានអាយុចាប់ពីមួយខែឡើងទៅ»។