ដ្បិតអ្នកដែលវិនិច្ឆ័យទោសមិនមែន មកពីខាងកើត ឬខាងលិច ហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ
ជនគណនា 22:37 - អាល់គីតាប ស្តេចបាឡាក់មានប្រសាសន៍ទៅកាន់បាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញអ្នក ហេតុអ្វីបានជាអ្នកមិនព្រមមកជួបយើង តើអ្នកស្មានថាយើងមិនអាចលើកកិត្តិយសអ្នកឬ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាកមានរាជឱង្ការទៅកាន់បាឡាមថា៖ «តើយើងមិនបានចាត់គេឲ្យទៅអញ្ជើញលោកមកទេឬ? ហេតុអ្វីបានជាលោកមិនបានមកជួបយើង? តើយើងមិនអាចលើកកិត្តិយសលោកបានទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទបាឡាក់មានរាជឱង្ការទៅកាន់លោកបាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញលោក ហេតុអ្វីបានជាលោកមិនព្រមមកជួបយើង តើលោកស្មានថាយើងមិនអាចលើកកិត្តិយសលោកឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាឡាកមានបន្ទូលទៅបាឡាមថា តើអញមិនបានចាត់គេឲ្យទៅហៅឯងមកទេឬអី ហេតុអ្វីបានជាឯងមិនបានមកឯអញ តើអញមិនអាចនឹងលើកឯងឲ្យបានជាធំទេឬអី |
ដ្បិតអ្នកដែលវិនិច្ឆ័យទោសមិនមែន មកពីខាងកើត ឬខាងលិច ហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ
ស្តេចបាឡាក់ជ្រាបថា បាឡាមមកដល់ ស្តេចក៏ចេញទៅទទួលគាត់នៅក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ក្បែរជាយដែន។
បាឡាមជម្រាបស្តេចថា៖ «ឥឡូវនេះ ខ្ញុំមកជួបស្តេចហើយ។ ក៏ប៉ុន្តែ ខ្ញុំពុំ អាចពោលពាក្យអ្វីផ្សេង ក្រៅពីពាក្យដែលអុលឡោះបង្គាប់ឲ្យខ្ញុំថ្លែងនោះឡើយ»។
ឥឡូវនេះ ចូរអ្នករត់ទៅផ្ទះរបស់អ្នកវិញទៅ! យើងមានបំណងផ្តល់កិត្តិយសឲ្យអ្នក តែអុលឡោះតាអាឡារារាំងអ្នកមិនឲ្យទទួលកិត្តិយសនេះទេ!»។
អ៊ីព្លេសហ្សៃតនជម្រាបអ៊ីសាថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះឲ្យអ្នក ដ្បិតអ្វីៗទាំងអស់ជាសម្បត្តិរបស់ខ្ញុំ ខ្ញុំអាចប្រគល់ឲ្យអ្នកណាក៏បានស្រេចតែនឹងចិត្ដខ្ញុំ។
តើឲ្យអ្នករាល់គ្នាអាចជឿដូចម្ដេចបានបើអ្នករាល់គ្នាចូលចិត្ដទទួលការសរសើរតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកការសរសើរពីអុលឡោះជាម្ចាស់តែមួយគត់សោះនោះ?